អតីតកីឡាករ Everton នឹងអវត្តមានក្នុងជំនួបអូស្រ្តាលី ជាមួយថៃ វគ្គជម្រុះ World Cup

លី រិទ្ធី November 3, 2016


ស៊ីដនី: គ្រូបង្គោលក្រុមជម្រើសជាតិ អូស្រ្តាលី លោក Ange Postecoglou បានផ្លាស់ប្តូរកីឡាករ ៤ រូបក្នុងបញ្ជីឈ្មោះកីឡាករក្នុងការប្រកួត 2018 FIFA World Cup Qualifier ជាមួយក្រុមជម្រើសជាតិ ថៃ ដោយក្នុងនោះកីឡាករ Tim Cahill (អតីតកីឡាករក្លឹប Everton និងបច្ចុប្បន្នលេងឲ្យ Melbourne City របស់លីកកំពូលអាមេរិច) នឹងអវត្តមានក្នុងការប្រកួតនេះដោយសារតែរបួស។

លោក Postecoglou បានជម្រុះកីឡាករពី ៣០ រូបមកត្រឹម ២៣ រូបដែលក្នុងនោះខ្សែប្រយុទ្ធដែលមានសញ្ជាតិដើមជប៉ុន Nathan Burns, កីឡាករ Perth Glory’s Josh Risdon, Milos Degenek និងកីឡាករ Brisbane Roar ព្រមទាំងខ្សែប្រយុទ្ធ Jamie Maclaren ត្រូវបានបញ្ជូលឈ្មោះក្នុងបញ្ជីកីឡាករដែលត្រៀមជួបជាមួយប្រទេសថៃ។

ពួកគេនឹងជំនួសកីឡាករ Cahill, Apo Giannou, Chris Ikonomidis និងកីឡាករ Ryan McGowan។

ក្រុមជម្រើសជាតិ អូស្រ្តាលី នឹងមកដល់ទីក្រុង បាងកក ប្រទេស ថៃ នៅថ្ងៃអាទិត្យ នេះដើម្បីត្រៀមប្រកួតនៅថ្ងៃអង្គារ៍ ទី ១៥ វិចិ្ឆកា នៅកីឡដ្ឋាន Rajamangala National Stadium។

លោក Postecoglou បាននិយាយប្រាប់សារព័ត៌មានថា៖ “យើងផ្លាស់ប្តូរកីឡាករ ៤ រូប ក្នុងបញ្ជីកីឡាករដែលលេងជាមួយនឹងក្រុម អារ៉ាប់រួម និង ជប៉ុន កាលពីខែមុន” លោកបានបន្តថា៖ “ការមានការប្រកួតនៅចុងសប្តាហ៍ដើម្បីសម្រេចជ្រើសរើសកីឡាករ ២៣ រូប ហើយយើងនឹងធ្វើដំណើរទៅប្រទេស ថៃ ជាមួយកីឡាករក្នុងការហ្វឹកហាត់មុននឹងការប្រកួតដ៏សំខាន់នេះ។”

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរបស់ក្លឹប Melbourne City កីឡាករ Cahill ដែលអវត្តមានក្នុងការប្រកួតនេះគឹដើម្បីផ្តល់ពេលវេលាឲ្យកីឡាកររូបនេះសម្រាកព្យាបាលរបួសឲ្យបានល្អខណៈរបួសនេះក៏ធ្វើឲ្យកីឡាកររូបនេះអវត្តមានក្នុងការប្រកួតនៅលីកកំពូលនៃប្រទេស អូស្រ្តាលី A-League ជាមួយក្លឹប Adelaide United កាលពីសប្តាហ៍មុនផងដែរ៕

cahill_ac2015_8x4

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ AFC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត