ជម្រើសជាតិសិង្ហបុរី បោះជំរុំហ្វឹកហាត់នៅប្រទេសកាតា ត្រៀម AFF Suzuki Cup 2016

នូ មករា November 3, 2016


សិង្ហបុរី៖ ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីបានចេញដំណើរឆ្ពោះទៅកាន់ដែនដីមជ្ឈឹមបូពា៌ហើយកាលពីម្សិលមិញដើម្បីធ្វើការបោះជំរុំហ្វឹកហាត់ត្រៀមចូលរួមប្រកួតពាន AFF Suzuki Cup ដែលនឹងចាប់ផ្តើមវគ្គជម្រុះពូលនៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។ ក្នុងដំណើរលើកនេះលោកគ្រូបង្វឹក Sundram Moorthy បាននាំយកកីឡាករឆ្នើមៗចំនួន ២៨ រូបដើម្បីធ្វើការហ្វឹកហាត់លត់ដំមុននឹងសម្រេចជ្រើសយក ២៣ រូបដែលជាជម្រើសចុងក្រោយសម្រាប់ការធំនោះ។

14925624_10154619312183255_682730685114442693_n

ជាមួយគ្នានេះដែរ គ្រូបង្វឹករូបនេះបានលើកឡើងថា លោកបានមើលឃើញនូវទម្រង់លេង និងភាពល្អប្រសើរជាច្រើនដែលបានកើតមានឡើងចំពោះកូនក្រុមរបស់លោក យ៉ាងណាក៏ដោយលោករំពឹងថា ការប្រមូលផ្តុំហ្វឹកហាត់នៅក្រៅប្រទេស រួមទាំងការប្រកួតកម្តៅសាច់ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា និង សុីរី នឹងផ្តល់ឱ្យកីឡាករទាំងអស់នូវបទពិសោធន៍ក៏ដូចជាការសាកល្បងដ៏ធំមួយមុននឹងការប្រកួត AFF Suzuki Cup ចូលមកដល់។ លោកបានបន្ថែមថា ជំនួបជាមួយក្រុមជើងឯកឆ្នាំចាស់ថៃ សហម្ចាស់ផ្ទះហ្វីលីពីន និងឥណ្ឌូនេសុី គឺជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមរបស់លោក ប៉ុន្តែវាក៏ជាឱកាសក្នុងការបង្ហាញឱ្យឃើញនូវស្មារតីប្រយុទ្ធដ៏អង់អាចរបស់ក្រុមតោអាស៊ាននេះ ហើយលោកបានសន្យាថានឹងធ្វើឱ្យបានល្អបំផុតក្នុងព្រឹត្តិការណ៍នេះ។

14500259_10154532692128255_2178743952593753825_o-1

សូមបញ្ជាក់ថា ក្នុងដំណើរបោះជំរុំហ្វឹកហាត់នៅក្រៅស្រុកនេះ ក្រុមសិង្ហបុរី នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសុីរី នាថ្ងៃទី៩ ខែវិច្ឆិកា នាកីឡដ្ឋាន Negeri Sembilan មុននឹងជួបជាមួយក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងកីឡដ្ឋាន Bishan Stadium នៅវេលាម៉ោង ៧.៤៥ នាទីល្ងាច ខណៈដែលសំបុត្រចូលរួមទស្សនានឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកាតទៅ ក្នុងតម្លៃ ៩ ដុល្លារ និង ៤ ដុល្លារ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត