លោក Jose Mourinho ត្រូវពិន័យមួយប្រកួត និងទឹកប្រាក់ចំនួន ៥៨,០០០ ផោន

លី រិទ្ធី November 3, 2016


អ្នកចាត់ការទូទៅក្លឹប Manchester United លោក Jose Mourinho ត្រូវបានសមាគមន៍បាល់ទាត់អង់គ្លេស ពិន័យ ១ ប្រកួត និងពិន័យជាប្រាក់ ៥៨,០០០ ផោន សម្រាប់រឿងពីរ។

អ្នកចាត់ការទូទៅសញ្ជាតិ ព័រទុយហ្គាល ត្រូវបានលោក Mark Clattenburg បញ្ជូនឡើងទៅកន្លែងអ្នកទស្សនាបន្ទាប់ពីបានប្រើប្រាស់ពាក្យសំដីមិនសមរម្យនៅក្នុងម៉ោងសម្រាកក្នុងការប្រកួតជាមួយក្លឹប Burnley។

លោកនឹងត្រូវពិន័យមិនឲ្យឈនៅតំបន់បច្ចេកទេស (touchline) មួយប្រកួតសម្រាប់ការប្រកួតជាមួយក្លឹប Swansea នៅថ្ងៃអាទិត្យ ហើយត្រូវបង់ប្រាក់ពិន័យ ៨,០០០ ផោន។ លោកក៏ត្រូវបង់ប្រាក់ពិន័យ ៥០,០០០ ផោន ទៀតសម្រាប់ការបញ្ចេញមតិទៅលើអាជ្ញាកណ្តាលលោក Anthony Taylor មុនការប្រកួត៕

 

screen-shot-2016-11-03-at-8-49-51-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត