ឧកញ៉ា សុខ ហុង៖ «មន្ត្រីបច្ចេកទេសទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការប្រកួតកីឡាជាតិមុនយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម»

នូ មករា November 2, 2016


ភ្នំពេញ៖ កាលពីម្សិលមិញនេះ អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលោកឧកញ៉ា សុខ ហុង បានសំណូមពរដល់អត្តពលិក និងមន្រ្តីបច្ចេកទេសទាំងអស់ឱ្យព្យាយាមដោយយកចិត្តទុកដាក់ និងដកស្រង់យកនូវបទពិសោធន៍ឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ មុនកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខនេះ ដោយសារការប្រកួតកីឡាជាតិលើកទី ១ នេះ ជាពេលវេលាដ៏ល្អមួយដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាត្រូវពង្រឹងធនធានមនុស្សឱ្យបានច្រើន ។14570246_1133519496735410_8786922604043422330_n

ជាមួយគ្នានោះផងដែរ លោកណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍តាមទូរស័ព្ទមុននេះបន្តិចថា គ្រប់មន្ត្រីបច្ចេកទេសទាំងអស់សុទ្ធសឹងតែធ្លាប់បានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញរួចរាល់អស់ហើយ ក្រោមការបណ្ដុះបណ្ដាលពីអ្នកជំនាញរបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិដោយបានបញ្ចប់កាលពីប៉ុន្មានខែកន្លងទៅនោះ។ លោកបន្តថា៖ «រយៈពេល ២ថ្ងៃដែលយើងចាប់ផ្ដើមប្រកួតនេះហើយសហព័ន្ធបានបើកកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេសទាំងអស់ ដើម្បីរកមើលចំណុចខ្វះខាតដែលមាននៅក្នុងការប្រកួតនេះហើយបំពេញឱ្យបានល្អវិញ ។»

14595550_1796639837285508_3891836770428824203_n

លោកឧកញ៉ា សុខ ហុង ក៏បានផ្ដាំផ្ញើរដល់គណៈកម្មការបច្ចេកទេសទាំងអស់ថា ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចឲ្យបានល្អពិសេសភាពសុក្រឹត និងយុត្តិធម៌ បើកីឡាករកីឡាការិនីឈ្នះ គឺឈ្នះដោយគុណផលពិតប្រាកដបាន ចេញពីការខិតខំហ្វឹកហាត់ ហើយចាប់ពីពេលនេះតទៅ គ្រប់សមាគមក្លិបកីឡាកាយសម្ព័ន្ធទាំងត្រូវយកចិត្តទុកដាក់អភិវឌ្ឍធនធានកីឡាករកីឡាការិនីរៀងៗខ្លួនឲ្យក្លាយទៅជាកីឡាករឆ្នើមពោរពេញដោយទេពកោសល្យ សមត្ថភាព ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ៕

អត្ថបទ៖ រត្ន័

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត