កង្វះជើងហោះហើរក្លាយជាបញ្ហាសម្រាប់ភ្ញៀវបរទេសដែលចង់មកលេងកីឡានៅតំបន់អង្គរ

នូ មករា November 2, 2016


ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសន្និសីទការសែតស្តីពីការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ កាលពីពេលថ្មីៗនេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា មកដល់ពេលនេះ យើងទទួលបានភ្ញៀវទេសចរណ៍ចូលរួមប្រមាណ ៦ពាន់អ្នកហើយដោយធ្វើដំណើរមកពី ៦៩ប្រទេសជុំវិញពិភពលោក។ ខណៈដែលកម្ពុជានៅតែមានផលវិបាកខ្លាំងរឿងអត់មានជើងហោះហើរដឹកភ្ញៀវទេសចរណ៍មកដល់ខេត្តសៀមរាប ផ្ទាល់ពីប្រទេសគេមក។ លោកបានមានប្រសាសន៍បែបនេះ ក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរកាលពីឆ្នាំមុន(២០១៥)បានបាត់បង់ភ្ញៀវទេសចរណ៍ចិន ដែលគ្រោងមកទស្សនា និងលេងកីឡានៅតំបន់អង្គរដល់ទៅជាង២០០០នាក់ឯណោះ។
dsc_3666
លោកបន្តថានេះជាចំនួនភ្ញៀវទេសចរណ៍ដ៍ធំមួយដែលកម្ពុជាបានបាត់បង់ ហើយនៅពេលនេះកម្ពុជាកំពុងរកដំណោះស្រាយ ព្រោះគ្រប់បណ្ដាភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោក គ្រាន់តែលឺថាមានការប្រកួតកីឡានៅតំបន់អង្គរ ពួកគេចង់មកគ្រប់គ្នា ជាពិសេសគឺប្រជាជនចិនតែម្ដង។   សម្រាប់ព្រឹត្តិការណ៍នេះលោករំពឹងថា នៅឆ្នាំ២០១៧អាចនឹងមានអ្នកចូលរួមរត់ប្រមាណ១ម៉ឺននាក់ប្រសិនបើស្ថានភាពសេដ្ឋកិច្ចពិភពលោកគ្មានអ្វីប្រែប្រួលនោះទេ។ លោកបានបញ្ជាក់ថា៖ «នៅក្នុងចលនាកីឡាអូឡាំពិកគេបង្កើតបំផុសឲ្យមានព្រឹត្តិការណ៍កីឡាឲ្យបានច្រើន ដោយគ្មានប្រកាន់និន្នាការនយោបាយអ្វីទាំងអស់គឺអ្នកណាក៏អាចចូលលេងបានដែរ ។ នៅខេត្តសៀមរាបយើងមានការលំបាកបន្តិចប្រសិនបើមានមនុស្សចាប់ពី ១ម៉ឺននាក់ឡើងទៅ ព្រោះសណ្ឋាគារមានចំនួនតិច ពិសេសសណ្ឋាគារលំដាប់ផ្កាយ៥ ជាងនេះទៅទៀត សណ្ឋាគារមួយចំនួនធំគឺប្រហែលជា ៧០ភាគរយត្រូវបានភ្ញៀវទេសចរចិនគេកក់យកអស់ជាហេតុធ្វើឲ្យភ្ញៀវមកពីបណ្តាប្រទេសដទៃពិបាករកផ្ទះស្នាក់នៅ។»

dsc_3680

ជាមួយគ្នានោះដែរ លោក ក៏បានសំណូមពរ ដល់ម្ចាស់ទីតាំងសណ្ឋា គារ ផ្ទះសំណាក់ នៅខេត្តសៀមរាបទាំងអស់សូមកុំដំឡើងថ្លៃខ្ពស់ហួសហេតុពេកធ្វើឲ្យខាតប្រយោជន៍រួម ពិសេសបងប្អូនអជីវករ ផ្ទាល់តែម្តង ។ លោក សែម ផល្លា នាយកគ្រប់គ្រង បច្ចេកទេសនៃព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងបានបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួមរត់ប្រណាំងនេះជនបរទេសតម្លៃ ៣០ដុល្លារសម្រាប់វិញ្ញាសា ២១គីឡូម៉ែត្រ ពលរដ្ឋខ្មែរ ១៥ដុល្លារ ចំពោះវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រជនបរទេស ២៥ដុល្លារពលរដ្ឋខ្មែរ ១០ដុល្លារ វិញ្ញាសារត់កម្សាន្ត ៣គីឡូម៉ែត្រ ជនបរទេស ១០ពលរដ្ឋខ្មែរ ៥ដុល្លារ ។ ចំពោះថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍នេះ NOCC និងបរិច្ចាគទៅដល់មន្ទីរពេទ្យកុមារអង្គរ និងអ្នករងគ្រោះដោយគ្រាប់មីនផងដែរ៕

អត្ថបទ៖

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត