ក្លឹប Inter Milan បណ្តេញលោក Frank de Boer ចេញពីតំណែងក្រោយដឹកនាំបាន ៨៥ ថ្ងៃ

លី រិទ្ធី November 2, 2016


អុីតាលី៖ ក្លឹប Inter Milan បានសម្រេចចិត្តបណ្តេញលោក Frank de Boer ចេញពីតំណែងបន្ទាប់ពីលោកចូលដឹកនាំក្លឹបនៅប្រទេសអ៊ីតាលីនេះបានរយៈពេលត្រឹម ៨៥ ថ្ងៃប៉ុណ្ណោះ។ បច្ចុប្បន្នក្លឹប Inter Milan កំពុងឈនៅលេខ ១២ នៃតារាងពិន្ទុសរុប Serie A បន្ទាប់ពីបានចាញ់ក្លឹប Sampdoria កាលពីថ្ងៃអាទិត្យកន្លងទៅក្នុងលទ្ធផល ១-០ ហើយនេះជាការចាញ់ទី ៤ ក្នុងការប្រកួតលីក ៥ ប្រកួតចុងក្រោយ។ អតីតខ្សែការពារសញ្ជាតិ ហូឡង់ និងជាអ្នកចាត់ការទូទៅក្លឹប Ajax លោក De Boer វ័យ ៤៦ ឆ្នាំត្រូវបានក្លឹបនៅលីកកំពូលអង់គ្លេស Everton និង Southampton នៅរដូវកាលក្តៅនេះ។

screen-shot-2016-11-02-at-8-45-38-am

ក្រោយការចាកចេញរបស់លោក Frank de Boer គ្រូក្រុមយុវជនលោក Stefano Vecchi នឹងគ្រប់គ្រងក្រុមឈុតធំបណ្តោះអាសន្នក្នុងការប្រកួតបន្ទាប់ខណៈដែលក្លឹប Inter Milan នឹងត្រូវជួបក្លឹប Southampton ក្នុងការប្រកួត Europa League ថ្ងៃស្អែកនេះ។ គួរបញ្ជាក់ផងដែរ លោក Frank de Boer បានចុះកុងត្រាជាមួយក្លឹប Inter Milan រយៈពេល ៣ ឆ្នាំជាមួយក្លឹបកាលពីខែ សីហា ដើម្បីជំនួសលោក Roberto Mancini៕

 

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត