គ្រូបឹងកេត ប្រាប់មូលហេតុនាំចូលកីឡាករវ័យក្មេង ក្រោយចុះកុងត្រា ២ឆ្នាំជាមួយ សេត រ៉ូស៊ីប

នូ មករា November 2, 2016


ភ្នំពេញ៖ «បឹងកេតមានទិសដៅវ័យឆ្ងាយ ហើយកីឡាករក្មេងៗ ទើបនាំចូលក្រោយ ក៏មិនប្រាកដបានលេងដែរ តែសំខាន់ គឺទិសដៅអនាគត ព្រោះក្លឹបចង់បណ្ដុះបណ្ដាលយុវជនច្រើន តែមិនចង់សាកល្បងប្រើយុវជនច្រើននោះទេ» ។ នេះជាសម្ដីលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ ដែលបានឲ្យដឹងស្របពេលក្លឹបទើបបន្ដចុះកុងត្រាជាមួយកីឡាករវ័យ ១៩ឆ្នាំម្នាក់ទៀត គឺកីឡាករ សេត រ៉ូស៊ីប អតីតកីឡាករណាហ្គាវើល ខណៈកាលពីពេលថ្មីៗ ក្លឹបទើបនាំចូលកីឡាករវ័យ ១៨ឆ្នាំ ស្លេះ សេន ពីក្លឹបស៊ីម៉ាក់ផងដែរនោះ ។

untitled-2

លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា ក្លឹបបានសម្លឹងមើលឃើញលីគលំដាប់ទី២ ដែលសហព័ន្ធបានរៀបចំលើកដំបូងក្នុងឆ្នាំនេះ គឺផ្ដល់អំណោយផលល្អ សម្រាប់ការបញ្ជូនក្រុមយុវជនចូលរួមប្រកួត ដើម្បីទទួលបានបទពិសោធន៍ល្អៗ និងពង្រឹងសមត្ថភាពពួកគេឲ្យបានកាន់តែខ្លាំង មុននឹងចូលប្រឡូកជាក្រុមធំ ។ យ៉ាងណាមិញ សេត រ៉ូស៊ីប និង ស្លេះ សេន លោកពិតជាទទួលស្គាល់ថា ពួកគេគឺជាកីឡាករវ័យក្មេងមានសក្ដានុពល ដែលអាចជួយក្លឹបបានច្រើនសម្រាប់ខាងមុខ ហេតុនេះក្លឹបនឹងបន្ដស្វែងរកកីឡាករវ័យក្មេងបែបនេះបន្ថែមទៀត ។

sign3-1024x683

គ្រូបង្វឹកទើបបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រដឹកនាំក្លឹបលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៦ លើកដំបូងនេះ បានបន្ថែមថា៖ «ដោយសារឆ្នាំក្រោយ សហព័ន្ធមានគម្រោងបង្កើន League-1 និង League-2 ដំណាលពេលជាមួយគ្នា ដូច្នេះវាជាឱកាសដ៏ល្អ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករវ័យក្មេងៗ ជាងនេះទៅទៀត ក្លឹបនឹងបន្ដប្រមូលយកកីឡាករវ័យក្មេង ដែលមានសក្ដានុពលកាន់តែច្រើនទៀត ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ និងលទ្ធផលនៅថ្ងៃអនាគតបន្ដទៀត» ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត