កីឡាជាតិ៖ ក្រសួងមហាផ្ទៃរកបានមេដាយមាស ៣គ្រឿងបន្ថែមទៀតលើប្រភេទកីឡាហែលទឹក

នូ មករា November 1, 2016


កំពង់ចាម៖ ក្រុមកីឡាហែលទឹកក្រសួងមហាផ្ទៃរកបានមេដាយមាសចំនួន ៣គ្រឿងបន្ថែមទៀតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី១ នៅឯមជ្ឈមណ្ឌលហែលទឹកតេជោសែន ក្នុងទីរួមខេត្តកំពង់ចាម។ ចំពោះវិញ្ញាសាចម្ងាយ ៤០០ម៉ែត្រហែល ៤របៀបឯកត្តជនបុរសកីឡាករ ហែមថុន ពន្លឺ របស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសដោយប្រើថិរវេលា ៥នាទី១៨វិនាទី:៥៦ ចំណែកកីឡាករ ភិន រដ្ឋា មកពីខេត្តកោះកុងទទួលបានមេដាយប្រាក់ដោយប្រើថិរវេលា ៥នាទី៣១វិនាទី៩២ និងកីឡាករ សុខ បញ្ញា មកពីខេត្តកោះកុងដែរទទួលបានមេដាយសំរឹទ្ធ ដោយប្រើថិរវេលា ៥នាទី៥១វិនាទី៤០។

14859862_937707456333471_2601556751659835003_o

រីឯវិញ្ញាសាហែលបណ្ដាក់ចម្ងាយ១០០ម៉ែត្រ ៤ដងរបៀបសេរីនារី ក្រុមកីឡាការិនីក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ដោយប្រើថិរវេលា ៥នាទី១២វិនាទី៥៦ ស្របពេលដែលក្រុមកីឡាការិនីខេត្តកំពង់ចាម ទទួលបានមេដាយប្រាក់ ដោយប្រើថិរវេលា ៥នាទី២២វិនាទី០៦ និងក្រុមកីឡាការិនីរាជធានីភ្នំពេញបានមេដាយសំរឹទ្ធ ដោយប្រើថិរវេលា ៦នាទី១៩វិនាទី៥៣។ សម្រាប់វិញ្ញាសាចម្ងាយហែល៥០ម៉ែត្រ របៀបមេអំបៅឯកត្តជននារីកីឡាការិនី សុខ វរល័ក្ខ ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ដោយប្រើថិរវេលា ៣វិនាទី.៨២ កីឡាការិនី នេន សុម៉ាលី មកពីរាជធានីភ្នំពេញ ទទួលបានមេដាយប្រាក់ដោយប្រើថិរវេលា ៣៨វិនាទី៤២ និងកីឡាការិនី សាន លក្ខិណា ខេត្តកំពង់ចាម ទទួលបានមេដាយសំរិទ្ធដោយប្រើថិរវេលា៤៤វិនាទី៤៤។

14859839_937707056333511_5274493659293229667_o

ក្នុងវិញ្ញាសាចម្ងាយ១០០ម៉ែត្រហែលរបៀបផ្ងារឯកត្តជនបុរស កីឡាករ លឹម ឧត្តម មកពីរាជធានីភ្នំពេញ ដណ្តើមបានមេដាយមាស ដោយប្រើថិរវេលា ១នាទី០៦:៨៨ កីឡាករ អ៊ូង លីម៉េង រាជធានីភ្នំពេញទទួលបានមេដាយប្រាក់ ដោយប្រើថិរវេលា ១នាទី១៥វិនាទី៦០ និងកីឡាករហែម ប៉ុច ខេត្តកោះកុង ទទួលបានមេដាយសំរិទ្ធ ដោយប្រើថិរវេលា ១នាទី១៥វិនាទី៩៦៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត