គម្រោងបើកសាលាបាល់ទាត់របស់កីឡាករជប៉ុន Honda លើទឹកដីកម្ពុជាកាន់តែច្បាស់ហើយ!

នូ មករា November 1, 2016


ភ្នំពេញ៖ បន្ទាប់ពីតារាបាល់ទាត់លំដាប់ពិភពលោក លោក Keisuke Honda បានបញ្ចប់ទស្សនៈកិច្ចជាច្រើនខែនៅលើទឹកដីកម្ពុជា ដើម្បីសិក្សាពីគម្រោងបង្កើតសាលាបាល់ទាត់នោះឥលូវគម្រោងនេះបានលេចចេញជារូបរៀងកាន់តែច្បាស់មែនទែនហើយបន្ទាប់ពីមានការកំណត់ឈ្មោះ និងទីតាំងត្រូវបង្កើនច្បាស់លាស់នោះទេ ។

13346417_1752059148364919_5061832501822503474_n

បើយោងតាមប្រភពព័ត៌មានច្បាស់ការពីជនជាតិជប៉ុនម្នាក់ ដែលកំពុងដឹកនាំក្រុមបាល់ទាត់ក្នុងលីគកំពូលកម្ពុជា បានបញ្ជាក់ថា សាលាបាល់ទាត់ ដែលកីឡាករឆ្នើមជប៉ុន Keisuke Honda គ្រោងនឹងបង្កើតនៅលើទឹកដីកម្ពុជានោះមានឈ្មោះ SOLTILO FAMILIA Soccer School ហើយទីតាំងចាប់ផ្ដើមមាន ២កន្លែង គឺទីលាន Rooy 7 និងទីលាន 3G នៅក្នុងរាជធានីភ្នំពេញ ។

13396868_1073925426033449_32386726_o

ប៉ុន្ដែយ៉ាងណាលោកពុំទាន់បានបញ្ជាក់ពីពេលវេលាច្បាស់លាស់ ដែលតារាបាល់ទាត់វ័យ ៣០ឆ្នាំខាងលើ ត្រូវមកអនុវត្តគម្រោងនេះនាពេលណានៅឡើយទេ ។ តែយ៉ាងណានេះ ក៏ជាដំណឹងដ៏ល្អមួយ សម្រាប់ក្មេងៗ យុវជនកម្ពុជា ដែលមានបំណងចង់ហាត់បាល់ទាត់ជាមួយលោក Keisuke Honda គ្រាដែលលោកត្រៀមជ្រើសរើសក្មេងៗ ចាប់ពីអាយុ ៤ឆ្នាំ ដល់ ១៥ឆ្នាំមកបណ្ដុះបណ្ដាលជាជំហានដំបូង ។

Generated by IJG JPEG Library

គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ កីឡាករជម្រើសជាតិក្រុមសាំម៉ូរ៉ៃជប៉ុន និងជាសមាជិកនៃក្លឹប AC Milan គឺលោក Keisuke Honda បានមកទស្សនៈកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា ដើម្បីសិក្សាពីគម្រោងបើកសាលាបាល់ទាត់ខាងលើ ហើយក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ បច្ចប្បន្នលោក Honda មានសាលាបាល់ទាត់ជាង ៦០កន្លែងនៅជប៉ុន និងបណ្ដាលប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត