សិង្ហបុរី ចេញឈ្មោះកីឡាករត្រូវប្រមូលផ្តុំត្រៀមជួបកម្ពុជា ប៉ុន្តែក្រុមជើងឯកគ្មានជាប់ម្នាក់សោះ

នូ មករា November 1, 2016


សិង្ហបុរី៖ កាលពីម្សិលមិញនេះក្រុមជម្រើសជាតិសិង្ហបុរីបានចេញបញ្ជីឈ្មោះកីឡាករចំនួន ២៨ រូបដែលត្រូវចូលរួមក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសុីរី ក្នុងដំណាក់កាលត្រៀមខ្លួនសម្រាប់ការប្រកួតពាន AFF Suzuki Cup 2016 ខាងមុខនេះ។ យ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺគ្រូបង្វឹក V. Sundram Moorthy មិនបានដាក់បញ្ចូលសមាជិកណាម្នាក់នៃក្លឹប Albirex Niigata Singapore FC ដែលទើបតែលើកពានលីគកំពូលសិង្ហបុរី RHB Singapore Cup នោះឡើយ ដោយសារតែក្លឹបនេះមានកីឡាករជាជនជាតិជប៉ុន និងជាសាខាមួយរបស់ក្លឹប Albirex Niigata FC នៅលីគកំពូលជប៉ុន (និងធ្លាប់បង្កើតជាក្រុមមួយដើម្បីចូលរួមលេងលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៤ កន្លងមក ប៉ុន្តែបានរំសាយទៅវិញបន្ទាប់ពីលេងបានតែមួយរដូវកាលប៉ុណ្ណោះ)។

14500259_10154532692128255_2178743952593753825_o-1

លោកគ្រូបង្វឹក Sundram Moorthy បានលើកឡើងថា លោកបានមើលឃើញនូវទម្រង់លេង និងភាពល្អប្រសើរជាច្រើនដែលបានកើតមានឡើងចំពោះកូនក្រុមរបស់លោក យ៉ាងណាក៏ដោយលោករំពឹងថា ការប្រមូលផ្តុំហ្វឹកហាត់ និងកម្តៅសាច់ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា និង សុីរី នឹងផ្តល់ឱ្យកីឡាករទាំងអស់នូវបទពិសោធន៍ក៏ដូចជាការសាកល្បងដ៏ធំមួយមុននឹងការប្រកួតធំចូលមកដល់។

albirex-niigata-fc-s-for-website

នៅក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៨ រូបនោះគឺឃើញមានកីឡាករឆ្នើមជាច្រើនដូចជា Mohammad Khairul Amri Bin Mohammad Kamal, Hassan Bin Abdullah Sunny ដែលជាអ្នកចំាទីដៃទី១របស់ក្លឹប ARMY UNITED FC នៅក្នុងប្រទេសថៃ ក៏ដូចជាកីឡាករ Hariss S/O Harun ដែលកំពុងលេងនៅក្លឹប JOHOR DARUL TA’ZIM នៅក្នុងប្រទេសម៉ាឡេសុី និងធ្លាប់ជាក្រុមជើងឯកក្នុងការប្រកួត AFC Cup 2015 (ពានលំដាប់ទី២នៅទ្វីបអាសុី) ផងដែរ។

12084070_10152989501566862_738537063_n

សូមបញ្ជាក់ថា ជំនួបមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិសិង្ហបុរី និងក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Bishan Stadium នៅវេលាម៉ោង ៧.៤៥ នាទីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ ខណៈដែលសំបុត្រចូលរួមទស្សនានឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកាតទៅ ក្នុងតម្លៃ ៩ ដុល្លារ និង ៤ ដុល្លារ៕

singapore-squad-vs-syria-and-cambodia-friendly-november-2016

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត