កីឡាករ Lionel Messi ឈ្នះពានរង្វាន់កីឡាករល្អជាងគេនៅទ្វីបអ៊ឺរ៉ុប

គឹមហុក August 28, 2015


កីឡាករ Lionel Messi ដែលជាកីឡាករ FIFA world player of the year ៤ សម័យ បានឈ្នះពានរង្វាន់កីឡាករល្អជាងគេនៅទ្វីបអ៊ឺរ៉ុប បន្ទាប់ពីបានប្រកួតប្រជែងជាមួយកីឡាករ Cristiano Ronaldo កាលពីរដូវកាលមុនដែលកីឡាករទាំងពីរសុទ្ធតែរកបាន ៧៧ គ្រាប់។ ចំណែកឯកីឡាករ Suarez ដែលបានរកគ្រាប់បាល់ជ័យជម្នះទៅលើក្រុម Juventus ក៏បានជាប់ឈ្មោះក្នុងបញ្ជីផងដែរទោះបីជាកីឡាកររូបនេះចូលរួមលេងយឺតបន្តិចដោយសារការពិន័យរបស់ FIFA ក្នុងការប្រកួត 2014 World Cup។ កីឡាករ Lionel Messi មិនត្រឹមតែឈ្នះពានរង្វាន់កីឡាករល្អជាងគេនៅទ្វីបអ៊ឺរ៉ុបនោះទេ កីឡាកររូបនេះក៏បានឈ្នះកីឡាករដែលស៊ុតគ្រាប់ល្អជាងគេផងដែរ។ ចំណែកឯកីឡាការីនី Celia Sasic ដែលជាខ្សែប្រយុទ្ធរបស់ក្រុម  Frankfurt ដែលបានឈ្នះ Women’s Champions League winner នោះឈ្នះពានរង្វាន់កីឡាការីនីល្អជាងគេនៅទ្វីបអ៊ឺរ៉ុបផងដែរ។

 

UEFA Best Player 2014-2015

 

Best of the best

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ FB UEA Champion League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត