Sponsor Futsal Cup រកឃើញក្រុមខ្លាំងសម្រាប់មណ្ឌលរាជធានីភ្នំពេញហើយ

នូ មករា October 31, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ Sponsor Futsal Cup សម្រាប់មណ្ឌលរាជធានីភ្នំពេញបានរកឃើញក្រុមដែលខ្លាំងចំនួន ២ដើម្បីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមខ្លាំងមកពីមណ្ឌលផ្សេងៗចំនួន ៤ ទៀតហើយ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះរយៈពេល ២ ថ្ងៃនៅទីលាន T-Siccer ពោលគឺកាលពីថ្ងៃទី២៩ និង ៣០ ខែតុលា ដែលមានក្រុមចំនួន ៣៦ចូលរួម ។

14700979_1789941681277353_3345748530890017638_o

 

ការប្រកួតនេះបានធ្វើតាមរូបមន្តជម្រុះគឺក្រុមដែលចាញ់ត្រូវដើរចេញ ឯក្រុមដែលឈ្នះត្រូវឡើងបន្តរហូតនៅសល់តែ ២ ក្រុមដែល ២ក្រុមនោះនឹងបានឡើងលេងវគ្គផ្ដាច់ព្រ័ត្រទាំង ២ ក្រុមតែម្តង ប៉ុន្តែពួកគេក៏ត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់សម្រាប់មណ្ឌលរាជធានីភ្នំពេញដែរ។ ជាលទ្ធផលក្រុម Ov Mal ដណ្ដើមបានចំណាត់ថ្នាក់លេខ ១ ខណៈដែលក្រុម Rolling FCA បានចំណាត់ថ្នាក់លេខ ២ ដូច្នេះក្រុមទាំង ២នេះត្រូវត្រៀមខ្លួនឡើងលេងវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមចំនួន ៨ទៀតដែលជាក្រុមខ្លាំងមកពីមណ្ឌលទាំង ៤ ទូទាំងប្រទេស ។

14917155_1789941677944020_3567606270314219491_o

គិតមកទល់ពេលនេះ មាន ២មណ្ឌលហើយដែលបានបញ្ចប់វគ្គប្រកួតជម្រុះគឺមណ្ឌលខេត្តកណ្ដាល និង រាជធានីភ្នំពេញ ហើយ ២ក្រុមខ្លាំងរបស់ខេត្តកណ្ដាលនោះគឺក្រុម Victory FC ដែលបានលេខ ១ និងក្រុម Daun Penh FC ដែលបានចំណាត់ថ្នាក់លេខ ២ ។ ក្រុមខ្លាំងទាំង៤ របស់មណ្ឌលខេត្តកណ្ដាល និង រាជធានីភ្នំពេញកំពុងនៅរង់ចាំ ៦ក្រុមទៀតដែលមកពីមណ្ឌលខេត្តសៀមរាប បាត់ដំបង និង ខេត្តព្រះសីហនុ ។ សូមបញ្ជាក់ថាសម្រាប់ការប្រកួតជម្រុះតាមមណ្ឌលនេះក្រុមលេខ១ បានរង្វាន់លើកទឹកចិត្ត ២.០០០.០០០រៀល ចំណែកឯ ក្រុមលេខ២ ទទួលបាន ១.៦០០.០០០រៀល៕

14917022_1789515937986594_8188345472903606160_o

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត