ជប៉ុន លើកពាន AFC U-19 Championship ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយឈ្នះអារ៉ាប៊ីសាអូឌីតយប់មិញ

នូ មករា October 31, 2016


បារ៉ែន៖ ក្រុមបាល់ទាត់យុវជន U-19 ជម្រើសជាតិជប៉ុន បានសម្រេចគោលដៅក្នុងការគ្រងតំណែងជើងឯកពាន AFC U-19 Championship 2016 ជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដោយជោគជ័យកាលពីយប់មិញនេះ បន្ទាប់ពីបានយកឈ្នះលើក្រុមអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ៥-៣ តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីរួចមក។

trophy_lift

ជ័យជម្នះជាលើកដំបូងនេះបានបិទបញ្ចប់នូវទំព័រអតីតកាលរបស់ក្រុមសាមូរ៉ៃដែលធ្លាប់បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៦លើករួចមកហើយ ប៉ុន្តែមិនដែលបានឈ្នះជើងឯកបែបនេះឡើយ។ ជាងនេះទៅទៀត ក្រុមខ្លាំងប្រចាំទ្វីបអាសុីនេះក៏នឹងទទួលបានកៅអីមួយដោយស្វ័យប្រវត្តិដើម្បីទៅចូលរួមប្រកួតពាន FIFA U-20 World Cup នៅប្រទេសកូរ៉េខាងត្បូងរួមជាមួយក្រុមខ្លាំងផ្សេងទៀតដូចជា អារ៉ាប៊ីសាអូឌីត អុីរ៉ង់ វៀតណាម និង ម្ចាស់ផ្ទះកូរ៉េខាងត្បូង។

jpn_ksa_action2

ជាមួយគ្នានេះដែរ នេះគឺជាជោគជ័យដ៏ជាទីមោទកសម្រាប់វិស័យបាល់ទាត់របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ ខណៈដែលក្រុម U-23 ជម្រើសជាតិជប៉ុនក៏ទើបតែបានលើកពាន  AFC U23 Championship ផងដែរកាលពីខែមករា ឆ្នាំ២០១៦ នេះ៕

 

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត