កែវ រំចង់ និង មឿន សុខហ៊ុច សុទ្ធតែជាបេក្ខភាពគ្រូបង្វឹកក្នុងក្លឹបប្រដាល់របស់លោកឧកញ៉ា ស្រី ចាន់ថន

នូ មករា October 31, 2016


ភ្នំពេញ៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group បានបង្ហើបឲ្យដឹងថា នៅថ្ងៃខាងមុខនេះ លោកនឹងបង្កើតក្លឹបប្រដាល់មួយនៅតំបន់អភិវឌ្ឍន៍របស់ខ្លួនក្នុងឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្ដាល ដើម្បីផ្ដល់ឱកាសឲ្យក្មេងៗ ដែលចាប់អារម្មណ៍ហាត់កីឡានេះបានចូលរួមហ្វឹកហាត់ជាមួយគ្រូត្រឹមត្រូវដោយលោកនឹងអញ្ជើញកីឡាករឆ្នើមៗក្នុងប្រទេសកម្ពុជាមួយចំនួនទៅបង្ហាត់ ពិសេសគឺកីឡាករ កែវ រំចង់ និង មឿន សុខហ៊ុច ដែលលោកទើបប្រកាសធ្វើជាប្អូនធម៌កាលពីពេលថ្មីៗកន្លងទៅតែម្ដង ។14641983_1737203556533031_650963356770876731_n
លោកឧកញ៉ាបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនលោកកំពុងជំរុញការអភិវឌ្ឍន៍ច្រើនវិស័យ នៅឃុំវិហារសួគ៌ ក្នុងនោះក៏មានវិស័យកីឡាផងដែរ ដោយកន្លែងតែងមានការរៀបចំព្រឹត្តិការណ៍ប្រណាំងសេះ ប្រណាំងម៉ូតូ ប្រណាំងរថយន្ដ និងការប្រកួតបាល់ទាត់ពានរង្វាន់លក្ខណៈមិត្តភាពជាដើម ។ ប៉ុន្ដែដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ លោកមានគម្រោងបង្កើនក្លឹបប្រដាល់មួយ ដោយជ្រើសរើសអ្នកមានស្នាដៃធ្វើជាគ្រូបង្វឹក ។

14445930_1777041225868662_3138512738514622677_n

«កែវ រំចង់ ក៏ដូចជាកីឡាករ មឿន សុខហ៊ុច ខ្ញុំនឹងផ្ដល់ឱកាសឲ្យពួកគាត់ធ្វើជាគ្រូបង្វឹកដើម្បីបង្ហាត់ និងបណ្ដុះបណ្ដាលក្មេងៗ ដែលចង់ហាត់កីឡាប្រដាល់នៅពេលខ្ញុំបង្កើតក្លឹបប្រដាល់មួយនាពេលខាងមុខ ។ ជាងនេះទៅទៀត ខ្ញុំក៏នឹងអញ្ជើញអ្នកជំនាញផ្សេងៗ មកចូលរួមផងដែរ ដោយរាល់ការចំណាយលើសម្ភារៈហ្វឹកហាត់ ក៏ដូចជាកន្លែងស្នាក់នៅជាដើមគឺខ្ញុំជាអ្នករ៉ាប់រងទាំងអស់ សំខាន់ គឺខ្ញុំចង់ឲ្យអ្នកមានស្នាដៃទាំងនោះមានឱកាសចែករំលែកបទពិសោធន៍ក្មេងៗជំនាន់ក្រោយ» ។ នេះជាការលើកឡើងរបស់លោកឧកញ៉ា ស្រី ចាន់ថន ។

14691009_1016689171769589_2324440381475547433_n

គួរបញ្ជាក់ថា ការបង្ហើបឲ្យដឹងពីគម្រោងដ៏ធំនេះគឺមុនពេលកីឡាករ កែវ រំចង់ ចេញទៅប្រកួតនៅបារាំង ខណៈប្រកួតចាញ់កីឡាករម្ចាស់ផ្ទះបារាំង Morgan Adrar ដោយពិន្ទុកាលពីថ្ងៃទី២៩ ខែតុលាចុងសប្ដាហ៍មុន  រីឯកីឡាករ មឿន សុខហ៊ុន ក៏កំពុងត្រៀមខ្លួនចេញទៅប្រកួតដណ្ដើមខ្សែក្រវាត់មាសនៅលើទឹកដីថៃ នាចុងឆ្នាំនេះផងដែរ  ប៉ុន្ដែយ៉ាងលោកឧកញ៉ា ស្រី ចាន់ថន ពុំទាន់បញ្ជាក់ពីពេលវេលាច្បាស់នៃការបង្កើតក្លឹបប្រដាល់នោះនៅឡើយទេ ៕

14925252_967926556685106_7850317978834822737_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត