AFF Suzuki Cup៖ គោព្រៃកម្ពុជា ណាត់ម្ចាស់ផ្ទះសិង្ហបុរីកម្ដៅសាច់ដុំ មុនចេញទៅមីយ៉ាន់ម៉ា

នូ មករា October 30, 2016


ភ្នំពេញ៖ យោងតាមព័ត៌មានច្បាស់ការពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរី ដើម្បីជាកម្ដៅសាច់ដុំមុននឹងចេញទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្ដបេសកកម្មប្រកួតពានរង្វាន់ AFF Suzuki Cup 2016 វគ្គជម្រុះក្នុងពូលB ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២០ ខែវិច្ឆិកានោះ ។

14469430_1800068426897324_2651615162783363134_n

ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ទៀតថា នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិតែម្ដងគត់ ក្រោមការដឹកនាំរបស់លោក Lee Tae Hoon បន្ទាប់ពីលោកដឹកនាំក្រុមគោព្រៃកម្ពុជា យកឈ្នះគូប្រជែង ៣ប្រកួតជាប់គ្នាក្នុងវគ្គជម្រុះបឋមពានរង្វាន់ថ្នាក់តំបន់ខាងលើនៅលើទឹកដីកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ គឺការប្រកួតនេះ លោក Lee នឹងជម្រុះកីឡាករ ៣នាក់ចេញទុកតែ ២៣នាក់ប៉ុណ្ណោះ សម្រាប់ទៅប្រកួតនៅមីយ៉ាន់ម៉ា ។

14642298_1804439473126886_8054503303436404241_n-1

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមគោព្រៃកម្ពុជា កំពុងស្ថិតក្នុងការសម្រាកនៅឡើយ ខណៈការប្រមូលផ្ដុំគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី៣១ ខែតុលាស្អែកនេះ នៅលើទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ។ ក្នុងនោះមានសមាជិកថ្មី ២រូប ទើបត្រូវបានលោក Lee កោះហៅចូលប្រមូលផ្ដុំ គឺមានអ្នកចាំទីវ័យក្មេង កែវ សុខសិលា និងខ្សែប្រយុទ្ធ ទុំសារ៉ាយ មកពីក្លឹបណាហ្គាវើល ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត