ជប៉ុន រំពឹងផ្តួល អារ៉ាប៊ីសាអូឌីត យប់នេះដើម្បីលើកពាន AFC U-19 Championship Bahrain 2016

នូ មករា October 30, 2016


បារ៉ែន៖ ក្រុមបាល់ទាត់ U-19 ជម្រើសជាតិជប៉ុន និង អារ៉ាប៊ីសាអូឌីត នឹងត្រូវជួបគ្នានៅយប់នេះដើម្បីប្រជែងគ្នាដណ្តើមយកតំណែងជើងឯកពានរង្វាន់ AFC U-19 Championship Bahrain 2016 ដែលជាការប្រកួតបាល់ទាត់ក្នុងកម្រិតអាយុក្រោម ១៩ឆ្នាំដ៏ធំប្រចាំទ្វីបអាសុី។

jpn_celeb

សាមូរ៉ៃជប៉ុនធ្លាប់បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះបាន ៧លើករួចមកហើយប៉ុន្តែមិនដែលមានសំណាងឈ្នះជើងឯកនោះឡើយ ខណៈដែលកាលពីឆ្នាំ២០ោ៦ កន្លងទៅពួកគេគឺឈ្នះបានត្រឹមជើងឯករងប៉ុណ្ណោះបន្ទាប់ពីបានចាញ់ក្រុមកូរ៉េខាងជើងក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីរួចមក។ គ្រូបង្វឹក Uchiyama បានលើកឡើងថា ក្រុមរបស់លោកនឹងអាចផ្តួលគូប្រកួតបានដោយជោគជ័យដើម្បីសម្រេចបំណងប្រាថ្នាក្នុងការគ្រងតំណែងជើងឯកបន្ទាប់ពីបានរង់ចាំអស់រយៈពេលជាយូរមកហើយ។

ksa_rejoice_afc

ចំនែកឯក្រុមអារ៉ាប៊ីសាអូឌីតដែលទើបតែយកឈ្នះម្ចាស់ផ្ទះបារ៉ែនក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ក៏មានក្តីរំពឹងថាពួកគេនឹងធ្វើបានល្អក្នុងការប្រកួតនោះ ក្រោយពីពួកគេខកខានមិនបានឈ្នះជើងឯកឡើយគិតតាំងពីឆ្នាំ១៩៩២ មក៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត