រៀម សុខភិរម្យ រំពឹងបទ “ស្មារតីកីឡា” ល្បីដូច “បុណ្យភូមិ”ក្រោយសម្ពោធក្នុងពិធីបើកកីឡាជាតិ

នូ មករា October 29, 2016


ភ្នំពេញ៖ សមាជិកនៃក្រុមម្ចាស់បទ “បុណ្យភូមិ” លោក រៀម សុខភិរម្យ បានឲ្យដឹងថា នៅក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី១ កាលពីល្ងាចម្សិលមិញ ក្រុមរបស់លោកបានសហការគ្នាបង្កើតនូវបទចម្រៀងកីឡាជាតិមួយបទ គឺបទ “ស្មារតីកីឡា” ដើម្បីបង្ហាញ និងពញ្ញាក់ស្មារតីរបស់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡាក៏ដូចជាជំរុញឲ្យមានការចូលរួមគាំទ្រវិស័យកីឡាកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋគ្រប់វ័យ ហើយលោកក៏សង្ឃឹមថា បទថ្មីនេះនឹងទទួលបានការគាំទ្រច្រើនដូចបទ “បុណ្យភូមិ” ដែរ ។

14720596_1140484225988770_3801339985837226267_n

ថ្លែងក្នុងការហាត់សមលើទីលានពហុកីឡដ្ឋានជាតិកាលពីពេលថ្មីៗនេះ លោក រៀម សុខភិរម្យ បានបញ្ជាក់ថា បទ “ស្មារតីកីឡា” ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្មវិធីបើកការប្រកួតកីឡាជាតិល្ងាចនេះ ក៏ដូចជាចូលរួមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីឲ្យខិតខំប្រឹងប្រកួត ដើម្បីជាតិជាដើម ។ លើសពីនេះ លោកក៏រំពឹងថា រាល់ពេលមានកម្មវិធីកីឡាផ្សេងៗ បទថ្មីនេះនឹងអាចចូលទៅជំនួសបទ “បុណ្យភូមិ” បាន សម្រាប់ការចាក់កំដរបរិកាសក្នុងកម្មវិធីផ្សេងៗ ។

img_2192

កីឡាករសីប៉ាក់តាក្រជម្រើសជាតិកម្ពុជាដដែលរូបនេះ បានបន្ដថា៖ «បច្ចប្បន្នមានប្រភេទបទចម្រៀងច្រើន ប៉ុន្ដែប្រភេទបទដែលលើកស្ទួយក្នុងវិស័យកីឡា ឬជាផ្នែកមួយនៃវិស័យកីឡា គឺមានតិច ។ អញ្ចឹងគោលបំណងនៃការបង្កើតបទចម្រៀងនេះដោយសាពួកយើងចង់ឲ្យបង្កើតឲ្យមានបទចម្រៀងមួយ ដែលបង្ហាញពីវិស័យកីឡារបស់យើង ពិសេសគឺចង់លើកទឹកចិត្តនិងស្មារតីរបស់កីឡាករឲ្យកាន់តែខិតខំប្រកួត…!» ។

img_2035

អ្នកនិពន្ធវ័យក្មេងរូបនេះ បានបន្ថែមទៀតថា «បទ “ស្មារតីកីឡា” នេះ គឺប្រើពេលផលិតមកដល់ ១ខែផងដែរហើយដោយសារពេលវេលាប្រថុចញ៉ុចបែបនេះ ប្រជាជនខ្មែរភាគច្រើនមិនទាន់បានស្ដាប់នោះទេប៉ុន្ដែក្រោយពីបង្ហាញក្នុងពិធីបើកការប្រកួតកីឡាជាតិនេះហើយ ខ្ញុំសង្ឃឹមថា បទនេះនឹងមានការគាំទ្រច្រើនពិសេសរាល់ការប្រកួតកីឡាគ្រប់កន្លែង ពួកគាត់នឹងចាក់បទចម្រៀងនេះដើម្បីដាស់ស្មារតីកីឡាករឲ្យកាន់តែមានអារម្មណ៍សប្បាយចិត្តក្នុងការប្រកួតបន្ថែមទៀត» ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត