Serie A: កាលវិភាគប្រកួតសប្តាហ៍ទី​ ១១

លី រិទ្ធី October 29, 2016


ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អ៊ីតាលី បានត្រលប់មកនៅសប្តាហ៍នេះដែលជាការប្រកួតសប្តាហ៍ទី ១១ ក្នុងការប្រកួតសប្តាហ៍នេះ។ សម្រាប់ការប្រកួតសប្តាហ៍នេះ នៅរាត្រីនេះក្លឹប Bologna នឹងត្រូវបើកកីឡដ្ឋាន Stadio Renato Dall’Ara របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវក្លឹប Fiorentina នៅវេលាម៉ោង ២៣:០០ នាទីយប់នេះ ថ្ងៃទី ២៩ តុលា ២០១៦ នេះ។

ការប្រកួតបន្ទាប់នៅថ្ងៃស្អែកមានក្លឹបការពារដំណែងជើងឯក Juventus នឹងត្រូវប្រកួតជាមួយក្លឹប Sampdoria នៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រ ថ្ងៃទី ៣០ តុលា ២០១៦។ ការប្រកួតនេះសំខាន់ចំពោះក្លឹប Juventus ដោយក្លឹបត្រូវការ ៣ ពិន្ទុនៅសប្តាហ៍នេះដើម្បីបន្តនាំមុខនៅកំពូលតារាង Seria A នារដូវកាលនេះ។

29-10-2016

ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងការសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Crotone ជាមួយក្លឹប Chievo និងការប្រកួតរវាងក្លឹប AC Milan ជាមួយក្លឹប Pescara។

ចំណែកឯការប្រកួតផ្សេងទៀតមានដូចជាការប្រកួតរវាងក្លឹប Sampdoria ជាមួយនឹងក្លឹប Inter Milan ខណៈក្លឹប Roma នឹងត្រូវជួបប្រកួតជាមួយក្លឹប Empoli ផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតក្នុងសប្តាហ៍ទី ១១៕

week-11

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត