កីឡាជាតិ៖ ក្រុមកីឡាខេត្តកំពតកំពុងទទួលបានមេដាយមាសនាំមុខគេ

នូ មករា October 28, 2016


ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែតុលា នេះឃើញថា ជាលទ្ធផល ក្រុមកីឡាខេត្តកំពតកំពុងតែនាំមុខគេក្នុងតារាងក្រុមទទួលបានមេដាយដោយដណ្តើមមេដាយមាស ៤ គ្រឿង និង សំរឹទ្ធ ២ គ្រឿង ខណៈដែលក្រុមកីឡារាជធានីភ្នំពេញកំពុងតាមពីក្រោយជាមួយនឹងមេដាយមាស ២ និងប្រាក ៥ ចំណែកចំណាត់ថ្នាក់លេខបីបានទៅក្រុមកីឡាខេត្តព្រះសីហនុ ដោយមានមេដាយមាស២ ប្រាក់២ សំរឹទ្ធ ២។

14872514_1175351425869155_262448225_n

ក្នុងការប្រកួតកាលពីថ្ងៃទី២៧ ខែតុលា លើប្រភេទកីឡាវាយកូនឃ្លីលើតុ ក្នុងវិញ្ញាសាវាយគូចម្រុះមេដាយមាសបានលើក្រុមកីឡាការិនីវាយកូនឃ្លីលើតុមកពីខេត្តកំពត ដែលមានកីឡាការិនីភូ ស៊ីវអ៊ីញ និងកីឡាករ សារៈ ស៊ូព្រីង មេដាយប្រាក់បានទៅកីឡាការិនីឡុង ស្រីល័ក្ខ និង ប៊ុន សុខធី មកពីខេត្តព្រះសីហនុ រីឯមេដាយសំរឹទ្ធបានទៅប៊ុន វិសាល និងកីឡាការិនី ហ៊ឹម សោភ័ណ្ឌ មកពីខេត្តកំពត ដែរ។

14877012_1175351409202490_1756412738_n

ចំពោះប្រភេទកីឡាតេក្វាន់ដូវិញ្ញាសាប្រយុទ្ធ ៣ប្រភេទទម្ងន់ក៏បានបញ្ចប់ដែរដោយប្រភេទទម្ងន់៤២-៤៦គីឡូក្រាមនារីមេដាយមាសបានទៅកីឡាការិនីកៅ គឹមងួយ មកពីខេត្តកំពត មេដាយប្រាក់បានលើកីឡាការិនីហ៊ុន ច័ន្ទយុវនាថ នៅរាជធានីភ្នំពេញ និងមេដាយសំរឹទ្ធបានទៅកីឡាការិនីរិទ្ធ ស្រីល័ក្ខណ៍ មកពីខេត្តបាត់ដំបង ។ វិញ្ញាសាប្រយុទ្ធបុរសទម្ងន់៤៩-៥៤គីឡូក្រាមមេដាយមាសបានទៅកីឡាករនី សុវណ្ណារ័ត្ន មកពីខេត្តកណ្ដាល មេដាយប្រាក់បានទៅកីឡាករសំ យូដេត មកពីខេត្តសៀមរាប និងមេដាយសំរឹទ្ធស្ទួនបានទៅកីឡាករស៊ាង សុភារិទ្ធ មកពីខេត្តមណ្ឌលគីរី និង កីឡាករជឹម ប៊ុនធឿន មកពីខេត្តព្រះសីហនុ ។

14883656_933825533388330_5188266825234402119_o

ក្នុងវិញ្ញាសាប្រយុទ្ធបុរសប្រភេទទម្ងន់៨០-៨៧គីឡូក្រាមមេដាយមាសបានទៅកីឡាករនុប រ៉ូបឺត មកពីខេត្តព្រះសីហនុ មេដាយប្រាក់គឺកីឡាករជាង ចិត្រា មកពីរាជធានីភ្នំពេញ និងមេដាយសំរឹទ្ធស្ទួនបានទៅកីឡាករឆោម សារិកា មកពីខេត្តសៀមរាប និង កីឡាករផាត សម័យ មកពីខេត្តបាត់ដំបង ។

14885982_1175351405869157_1182251425_n

សម្រាប់ប្រភេទកីឡាបាល់ទាត់បុរសវិញក្នុងការប្រកួត ២ថ្ងៃមកនេះសម្រាប់ពូលA រាជធានីភ្នំបេញកំពុងនៅកំពូលតារាងដោយលេង ២ ប្រកួតឈ្នះទាំង ២ ប្រកួត ។ ពូល B ខេត្តសៀមរាបក៏នៅកំពូលតារាងដែរដោយលេង ២ប្រកួតឈ្នះទាំង ២ ប្រកួត រីឯពូល C ខេត្តបាត់ដំបងនៅកំពូលតារាងដោយលេង ១ ប្រកួតបានទទួលជ័យជម្នះ ។ ពូល D ខេត្តប៉ៃលិនស្ថិតនៅកំពូលតារាងដោយលេង ២ ប្រកួតឈ្នះទាំង ២ ប្រកួត ។ ពូល E ក្រសួងមហាផ្ទៃស្ថិតនៅកំពូលតារាងដោយលេង ២ ប្រកួតឈ្នះទាំង ២ ប្រកួត និងពូល F ខេត្តឧត្តរមានជ័យក៏នៅកំពូលតារាងដែរដោយលេង ២ ប្រកួតឈ្នះទាំង ២ ប្រកួត ៕

14890334_934364766667740_8564453345991863725_o

អត្ថបទ៖

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត