គោព្រៃកម្ពុជា នឹងប្រមូលផ្ដុំជាថ្មីចុងខែនេះ ដើម្បីត្រៀម AFF Suzuki Cup ក្រៅដីខែក្រោយ

នូ មករា October 28, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់សារជាថ្មី នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ នៅលើទីលាមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្រោយប្រកាសរំសាយរយៈពេល ១សប្ដាហ៍ បន្ទាប់ពីដណ្ដើមបានកៅអីវគ្គចែកពូលនៃពានរង្វាន់ AFF Suzuki Cup 2016 កាលពីពេលថ្មីៗកន្លងទៅ ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

14715528_1806021736301993_5121390520992592701_o

ការប្រមូលផ្ដុំនេះ មិនទាន់មានការបញ្ជាក់ពីគម្រោងចេញទៅហាត់ក្រៅប្រទេសនោះទេ ក្រៅពីសម្រួចទិសឆ្ពោះទៅប្រកួតវគ្គជម្រុះក្នុងពូលB នៃពានរង្វាន់ AFF Suzuki Cup 2016 នៅលើទឹកដីម្ចាស់ផ្ទះមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ ដោយមានក្រុមជម្រើសជាតិ ៤ប្រទេស ត្រូវប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមានកម្ពុជា វៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ។

14633703_1807892896114877_5263867102886868066_o

គួរបញ្ជាក់ដែរថា មុននឹងឡើងទៅវគ្គចែកពូលខាងលើ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon ក្រុមគោព្រៃកម្ពុជា បានយកឈ្នះ ៣ប្រកួតជាប់គ្នា ក្នុងនាមជាម្ចាស់ផ្ទះវគ្គជម្រុះបឋមកាលពីពេលថ្មីៗកន្លងទៅ ក្នុងនោះមានយកឈ្នះក្រុមជម្រើសជាតិឡាវ ២-១, យកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ៣-០ និងយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ៣-២ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

cambodia-national-fooball-team

សម្រាប់ការប្រកួតបើកឆាកនៃវគ្គចែកពូលរបស់ក្រុមជម្រើសជាតិកម្ពុជា គឺនៅថ្ងៃទី២០ ខែវិច្ឆិកា ត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នៅកីឡដ្ឋាន Thuwunna YTC នៃទីក្រុង Yangon បន្ទាប់មកទើបជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែវិច្ឆិកា និងប្រកួតចុងក្រោយជាមួយក្រុមវៀតណាម នៅថ្ងៃទី២៦ ខែដដែល ។ ក្នុងចំណោម ៤ក្រុមនេះ សម្រាប់ក្រុសន្សំពិន្ទុបានច្រើនជាងគេ ២ក្រុមនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត