ឯកឧត្តមវ៉ាត់ ចំរើន ស្នើឱ្យប្រជាពលរដ្ឋខ្មែរចូលរួមព្រឹត្តិការណ៍កីឡាជាតិឱ្យបានច្រើននាល្ងាចនេះ

នូ មករា October 28, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាដ៍ធំនៅកម្ពុជាដែលត្រូវបានបង្កើតឡើងឱ្យមានរៀងរាល់ ២ឆ្នាំម្ដងនោះ នឹងចាប់ផ្ដើមបើកជាផ្លូវការហើយនាល្ងាចថ្ងៃទី២៨ ខែតុលានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់កម្ពុជាក្នុងដំណើរឆ្ពោះទៅសុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ។

14725240_1165555953515369_2112087249_o

អគ្គលេខាគណៈកម្មការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «សូមអំពាវនាវបន្ថែមទៀត នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ល្ងាចនេះ សូមប្រជាជនខ្មែរទាំងអស់មេត្តាចូលរួមឱ្យបានច្រើនកុះករ និងជួយអបអរសាទរក្នុងពិធីបើកនៃព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី១ ដែលបើកឱ្យចូលទស្សនាដោយសេរីពីរសៀលម៉ោង ៣និង៣០នាទី។ ពិធីនេះនឹងមានកន្លែងទទួលសម្រាប់មហាជនរហូតដល់ពី ៥ទៅ៦កន្លែងក្នុងទីលានបាល់ទាត់។»

img_2192

សូមរំលឹកថា  ពិធីបើកព្រឹត្តិការណ៍កីឡាជាតិត្រូវធ្វើឡើងក្នុងលំនាំដូចព្រឹត្តិការណ៍ស៊ីហ្គេម និងកីឡាអូឡាំពិកហ្គេមទាំងស្រុងក្នុងនោះមានផ្នែកសំខាន់ៗជាច្រើន ហើយក៏នឹងមានការសម្តែងទស្សនីយភាពនានារួមមានការបាញ់កាំជ្រួច និងការហែក្បួនកីឡាដុតភ្លើងគប់និមិត្តរូបកីឡា ការរត់យកភ្លើងគប់ដោយមានមនុស្សឈរអមតាមផ្លូវជាដើម ។ ព្រឹត្តិការណ៍នេះ ក៏រៀបចំឡើងដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការពង្រឹងសមត្ថភាពអត្តពលិកឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀតផងដែរ។ ខណៈការប្រកួតនេះនឹងមានរយៈពេល ១០ថ្ងៃពោលគឺចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

14859901_1128546927232667_6121417066776420708_o

គួររំឭកថា ប្រភេទកីឡាចំនួន ១៥ ដែលត្រូវបានដាក់ឲ្យប្រកួតកីឡាជាតិ លើកទី ១ នេះ រួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ហែលទឹក ចំបាប់ តេក្វាន់ដូ ប្រដាល់ ល្បុក្កតោ វាយសី វាយកូនឃ្លីលើតុ វាយកូនបាល់ ប៉េតង់ កាយសម្ព័ន្ធ និងសូរិនហ្សិកាំប៉ូ៕

14695549_1127313274022699_8591445857613000815_n

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត