សហព័ន្ធប្រដាល់ដាក់បម្រាមចំពោះកីឡាករ កីឡាការិនីដែលមានឈ្មោះចូលរួមប្រកួតកីឡាជាតិ

នូ មករា October 27, 2016


ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់ បានលើកឡើងយ៉ាងធ្ងន់ៗដែលជាការក្រើនរំលឹកដល់អ្នកប្រដាល់ដែលមានឈ្មោះត្រូវចូលរួមប្រកួតកីឡាជាតិថា មិនត្រូវឡើងវាយតាមស្ថានីយ៍ទូរទស្សន៍នានាបានឡើយក្នុងអំឡុងពេលនេះ ពុំនោះទេពួកគេនឹងត្រូវជាប់ទណ្ឌកម្មជាមិនខាន ។ ឯកឧត្តមបានបញ្ជាក់ថា កីឡាករ កីឡាការិនីណាដែលល្មើសបម្រាមនេះនឹងត្រូវទទួលទណ្ឌកម្មពី ៦ខែទៅ ១ឆ្នាំទាំងគ្រូទាំងសិស្សហើយធ្ងន់ធ្ងរនោះសហព័ន្ធនឹងលុបឈ្មោះក្លិបនោះចេញពីសមាជិករបស់សហព័ន្ធតែម្ដង ។

14804779_1172829646121333_1490853895_n

ចំពោះអាជ្ញាកណ្ដាល-ចៅក្រមបើបំពេញការងារដោយខុសប្រក្រតីនោះនឹងត្រូវដកចេញពីការងារក្នុងការប្រកួតកីឡាជាតិនេះហើយករណីធ្ងន់ធ្ងរនោះនឹងបញ្ឈប់ការងារពីស្ថាននីយ៍ទូរទស្សន៍នានាទៀតផង ។ មួវិញទៀតនៅពេលប្រកួតប្រសិនបើមានបញ្ហាត្រូវតែដោះស្រាយភ្លាមៗនៅកន្លែងប្រកួតហើយបើដោះស្រាយមិនចេញទេនោះត្រូវបញ្ជូនមកប្រធានសហព័ន្ធដោះស្រាយ ។ ក្នុងករណីប្រធានសហព័ន្ធដោះស្រាយមិនបាននឹងត្រូវបញ្ជូនទៅគណៈកម្មការធំឲ្យដោះស្រាយជាបន្តទៀត៕photo_2016-09-12_05-00-13-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត