តោះចាំអីទៀត! ចូលរួមទស្សនាពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី១ ដោយសេរីនៅល្ងាចស្អែក!

នូ មករា October 27, 2016


ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៦ ខែតុលាម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រុមការងារទាំងអស់ដែលរួមមានទាំងអត្តលិក ក្រុមទាហាន របាំ សិល្បករការិនីជាច្រើនទៀតបានធ្វើការសម្ដែងសមលើកចុងក្រោយប្រកបដោយភាពជោគជ័យក្រោមការត្រួតពិនិត្យរបស់ឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។ ក្នុងឱកាសនោះឯកឧត្តមថោង ខុន បានថ្លែងអំណរគុណដល់កងទ័ពដែលធ្វើបានយ៉ាងល្អ ស្របពេលដែលផ្នែកដទៃទៀតនៅនៅមានភាពខ្វះចន្លោះបន្តិចបន្តួចប៉ុណ្ណោះ យ៉ាងណាក៏ដោយឯកឧត្តមមានជំនឿចិត្តថានៅថ្ងៃបើកការប្រកួតពិតប្រាកដអ្វីៗនឹងធ្វើបានល្អជាក់ជាមិនខាន។

img_2192

សម្រាប់ពិធីបើកនៅល្ងាចស្អែកដែលនឹងមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នោះនឹងមានការបង្ហាញពីក្បាច់ប្រយុទ្ធរបស់កងយោធពលខេមរភូមិន្ទចំនួន២៣០ នាក់ ក្បាច់គុនល្បុក្កតោចំនួន ២០០នាក់ ការបង្ហាញកាយសម្បទាកីឡារបស់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ២០០នាក់ ព្រមទាំងការបង្ហាញពីរបាំដែលសម្តែងដោយក្រុមសិល្បៈក្រសួងវប្បធម៌ចំនួន ២៥០នាក់ និង ស្គរតូច-ធំចំនួន ១០០ស្គរផងដែរ ។ ជាមួយគ្នានេះក៏នឹងមានការលោតឆ័ត្រយោងដោយក្រុមកងពលតូចពិសេសឆ័ត្រយោងចំនួន ៨នាក់ដោយលោតក្នុងកម្ពស់ ២,៣០០ម៉ែត្រ និងមាននាំទង់ជាតិកម្ពុជាចំនួន២ ទង់កីឡាជាតិចំនួន២ និងទង់អូឡាំពិកចំនួន ២ ជាមួយនឹងអ្នកលោតអមចំនួន ២នាក់ទៀតផង ។

img_2035

ទន្ទឹមនឹងនេះ ក៏មានការរត់ភ្លើងគុបដោយកីឡាករជើងចាស់ៗដូចជាលោកកែវ ថុន ដែលមានវ័យ៨៨ឆ្នាំ, លោកអ៊ាត គឹមហេង ដែលមានវ័យ ៧៥ឆ្នាំ, លោកតូ រិទ្ធីយ៉ា អ្នករត់ម៉ារ៉ាតុងជើងចាស់, លោកសោម សារ៉ន ហៅមាំង, លោកប៉ែន ផាត ដែលជាកីឡាករបាល់ទាត់ឆ្នើមនាសម័យសង្គមរាស្ត្រនិយម, ម្ចាស់មេដាយមាសប៉េតង់ពិភពលោក កែ ឡេង និង កីឡាការិនីស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាសតេក្វាន់ដូអាស៊ី និងជាអ្នកបន្តយកភ្លើងគុបទៅដុតផងដែរ ។ ក្រៅពីនេះក៏នឹងមានការចូលរួមសម្តែងដោយអ្នកចម្រៀងល្បីៗដូចជាកញ្ញាឱក សុគន្ធកញ្ញា, កញ្ញា សុន ស្រីពេជ្រ, លោក ព្រាប សុវត្ថ និង លោក ព្រហ្ម ម៉ាញ ជាដើម៕

img_2129

img_2402

img_2245

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត