ក្លឹប Mumbai របស់ឥណ្ឌា ប្រកាសទិញយកខ្សែប្រយុទ្ធប្រេស៊ីលពីក្លឹប Thai Port FC នៅលីគថៃ

លី រិទ្ធី October 27, 2016


ឥណ្ឌា៖ ក្លឹប Mumbai City FC បានប្រកាសឱ្យដឹងថា ខ្លួនបានសម្រេចចុះកុងត្រាដើម្បីនាំយកខ្សែប្រយុទ្ធប្រេស៊ីល Thiago Cunha ពីក្លឹប Thai Port FC ដែលកំពុងលេងនៅលីគទី២ ក្នុងប្រទេសថៃដើម្បីមកចូលរួមជួយក្លឹបសម្រាប់ការប្រកួត Indian Super League (ISL) បន្ទាប់ពីបានឃើញថាកីឡាកររូបនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកគ្រាប់បាល់បាន។

cunha

ខ្សែប្រយុទ្ធ Thiago ដែលធ្លាប់ចូលរួមជាមួយក្លឹប Palmeiras និង Santa Cruz នៅក្នុងការប្រកួត Brazilian Serie A នោះធ្លាប់បានឈ្នះរង្វាន់មួយចំនួនដូចជា 2011 Brazilian Pernambucano State Championship ក៏ដូចជា 2010 Brazilian Paraibano State Championship ជាដើម។ ក្រោយមកទៀត នៅពេលដែលរូបគេបានប្តូរមកលេងក្នុងប្រទេសថៃនាឆ្នាំ២០១២ វិញ កីឡាកររូបនេះក៏រកបាន ៥៧ គ្រាប់ឲ្យក្លឹប Thai Port FC និងក្លឹប Chonburi FC ផងដែរ។

2146492hp2

គ្រូបង្គោលរបស់ក្លឹប Mumbai លោក Alexandre Guimaraes បានថ្លែងថា លោកមានជំនឿចិត្តថា កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងអាចជំនួសតំណែងរបស់កីឡាករ Sangoy ដែលបច្ចុប្បន្នកំពុងរងរបួសជើងស្តាំបាន។ លោកបានបញ្ជាក់៖ «ការបាត់បង់កីឡាករ Gaston Sangoy  បានផ្តល់ឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងចំពោះក្លឹប ដូច្នេះយើងគិតថាកីឡាករ Thiago អាចជំនួសតំណែងខ្សែប្រយុទ្ធនេះបាន ព្រោះ Thiago មានកំណត់ត្រារកគ្រាប់បាល់ល្អហើយយើងជឿជាក់ថាកីឡាកររូបនេះនឹងជួយក្លឹបបានច្រើនក្នុងការប្រកួតដែលនៅសល់។» គួរបញ្ជាក់ផងដែរថា ក្លឹប Mumbai បច្ចុប្បន្នកំពុងឈនៅចំណាត់ថ្នាក់ទី៤ នៃតារាងពិន្ទុសរុបក្នុងការប្រកួត ISL ដោយរកបានតែជ័យជម្នះ ២ ប្រកួតប៉ុណ្ណោះក្នុងការប្រកួត ៦ ប្រកួតកន្លងមក៕

39ssscunha

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ ESPN FC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត