ជម្រើសជាតិឥណ្ឌូនេសុីកោះហៅអតីតសមាជិកក្រុមU-17 ​ហូឡង់ មកចូលរួមត្រៀម AFF Suzuki Cup 2016

នូ មករា October 27, 2016


ចាកាតា៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេសុីលោក Alfred Riedl បានសម្រេចកោះហៅកីឡាករបរទេសមួយរូបដែលបានចូលសញ្ជាតិឥណ្ឌូនេសុីនាពេលកន្លងមក និងកំពុងតែប្រកបអាជីពនៅក្នុងប្រទេសហូឡង់ដើម្បីមកចូលរួមជួយក្រុមខ្លាំងមួយនេះសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្តើមនាខែវិច្ឆិកា ខាងមុខ។

061126100_1425297374-stefano_lilipaly_1

ខ្សែបម្រើកណ្តាល Stefano Lilipaly ដែលមានឪពុកជាជនជាតិឥណ្ឌូនេសុីនោះកំពុងលេងឱ្យក្លឹប SC Telstar រូបនេះ ធ្លាប់ជាសមាជិកក្រុមយុវជន U-16 និង U-17 ជម្រើសជាតិហូឡង់ ថែមទាំងធ្លាប់បានចូលរួមជួយក្រុមជម្រើសជាតិឥណ្ឌូនេសុីបានខ្លះដែរនាពេលកន្លងមក ដូចជាក្នុងជំនួបជាមួយក្រុមហ្វីលីពីនកាលពីឆ្នាំ២០១៣ ជាដើម។ គ្រូបង្វឹក Alfred Riedl បានលើកឡើងថា ការដែលលោកសម្រេចចិត្តជ្រើសរើសយកកីឡាកររូបនេះ ព្រោះតែគេមានសមត្ថភាពល្អ និងអាចជំនួសតួនាទីរបស់មិត្តរួមក្រុមខ្លះទៀតដែលមានវ័យចំណាស់ហើយហាក់ដូចជាមិនសូវសមស្របសម្រាប់ការប្រកួតកម្រិតអន្តរជាតិធំៗបែបនេះឡើយ។

ee5308852473ece74e9ad265857877f9

ក្រៅពីកូនកាត់ឥណ្ឌូនេសុី-ហូឡង់រូបនេះ ក្រុមជម្រើសជាតិឥណ្ឌូនេសុីដែលជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ាននៅមានកីឡាករមួយចំនួនទៀតដែលសុទ្ធតែជាកូនកាត់ ឬជាជនបរទេសប៉ុន្តែបានចូលសញ្ជាតិណ្ឌូនេសុីរួចរាល់ហើយ ដូចជា Sergio van Dijk, Greg Nwokolo, Victor Igbonefo, Cristian Gonzales, Bio Paulin, Raphael maitimo, Guy Junior ជាដើម។ សម្រាប់ការប្រកួត  AFF Suzuki Cup 2016 វិញឃើញថា ក្រុមដែនកោះនេះត្រូវធ្វើការធ្ងន់បន្តិចហើយដោយសារតែពួកគេស្ថិតនៅក្នុងពូល A ជាមួយក្រុមខ្លាំងផ្សេងទៀតដូចជា៖ ជើងឯកឆ្នាំចាស់ថៃ, ហ្វីលីពីន និង សិង្ហបុរី៕

578675328

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត