ឡុង សុភី មិនខ្វល់រឿងអត់កៅអីផ្ដាច់ព្រ័ត្រដើម្បីដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាក្រោយឈ្នះ ៣ លើកជាប់ៗ គ្នា

នូ មករា October 26, 2016


ភ្នំពេញ៖ អ្នកប្រដាល់ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡានឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ Super Chhai ក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៩គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នាថ្ងៃទី៣០ ខែតុលានេះ ប៉ុន្តែវានឹងមិនជាបញ្ហាសម្រាប់អ្នកប្រដាល់កម្ពុជារូបនេះឡើយ ព្រោះថាពេលនេះគូប្រជែងម្នាក់ទៀតគឺ រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ទទួលបរាជ័យទៅហើយ ដូច្នេះឡុង សុភី មានភាគរយខ្ពស់ក្នុងការដណ្តើមបានកៅអីដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាបន្តទៀត។  អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ១២៦ដង ឈ្នះ៩៤ដង ចាញ់២៤ដង ស្មើពិន្ទុ៨ដង និងវាយគូប្រកួតឲ្យសន្លប់ ៤៧ដង ហើយក្នុងព្រឹត្តិការណ៍នេះ ៣ ប្រកួតរបស់គេគឺឈ្នះទាំង ៣ លើកតែម្តង ។ ចំពោះ Super Chhai វិញក៏ជាជើងខ្លាំងមួយរូបដែរ ដោយគេមានប្រវត្តិប្រកួតចំនួន ១២១ដង ឈ្នះ១០៥ដង ចាញ់១៥ដង និងស្មើពិន្ទុ១ ដង ។ នៅក្នុងព្រឹត្តិការណ៍នេះ ៣ប្រកួតរបស់ Super Chhai គេឈ្នះ ២ ប្រកួត និង ចាញ់តែ ១ប្រកួតប៉ុណ្ណោះ ។

long-sophy-vs-super-chhai

ចំណែកមួយគូទៀតនោះគឺ អ្នកប្រដាល់ផាន់ គ្រាន់ មកពីក្លិបគុជសារកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Thai Oulek ។ ផាន់ គ្រាន់ដែលមានប្រវត្តិប្រកួតចំនួន ៨០ដង ឈ្នះ៦៦ដង ចាញ់១៣ដង ស្មើពិន្ទុ ១ ដងនោះ នៅក្នុងព្រឹត្តិការណ៍នេះ ៣ ប្រកួតរបស់គេចាញ់២ ប្រកួតឈ្នះតែ ១ ប្រកួតប៉ុណ្ណោះ ។ ចំពោះអ្នកប្រដាល់ថៃ Thai Oulek វិញ មានប្រវត្តិប្រកួតចំនួន ១០៧ដង ឈ្នះ៩០ ដង ចាញ់១៦ដង និង ស្មើពិន្ទុ ១ ដង ។ ៣ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះគេឈ្នះបាន ១ ប្រកួត និង ចាញ់ ២ ប្រកួតទៅហើយ៕

phan-krean-vs-thai-oulek

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត