ភ្នំពេញក្រោន បើកទ្វារទទួល បឹងកេតអង្គរ ចុងសប្តាហ៍នេះ មុនចេញទៅប្រកួតនៅចិន

នូ មករា October 26, 2016


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា នៅវេលាម៉ោង ៤.០០ល្ងាច ថ្ងៃសៅរ៍ ទី២៩ ខែតុលា ខាងមុខនេះ ក្រុមភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ស្វាគមន៍ក្រុមបឹងកេតអង្គរ ក្នុងការប្រកួតមិត្តភាពមួយដើម្បីកម្តៅសាច់ដុំមុននឹងចេញទៅប្រកួតពានអន្តរជាតិនៅប្រទេសចិន ក៏ដូចជាមុនរដូវកាលថ្មីឈានចូលមកដល់ផងដែរ។

_mg_3665

សូមបញ្ជាក់ថា ជំនួបមិត្តភាពរវាងក្លឹបធំទាំងពីរនេះ គឺជាការប្រកួតសមជើងរៀងៗខ្លួន ខណៈដែលក្រុមនីមួយៗសុទ្ធតែមានភារកិច្ចក្នុងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់អន្តរជាតិរៀងៗខ្លួននោះ។ ជាក់ស្តែងក្រុមបឹងកេតអង្គរនឹងត្រូវចូលរួមក្នុងការប្រកួត Toyota Mekong Club Championship 2016 នាខែធ្នូ ស្របពេលដែលក្រុមភ្នំពេញក្រោន ក៏ត្រូវប្រជែងជាមួយបណ្តាក្រុមខ្លាំងៗផ្សេងទៀតមកពីប្រទេសថៃ ចិន និងវៀតណាមនៅអំឡុងខែធ្នូផងដែរ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត