ក្រុមជម្រើសជាតិនៃប្រទេស ៣ នៅតំបន់អាស៊ាននឹងត្រូវប្រកួតដណ្តើមពាន AFC Solidarity Cup 2016 ខែក្រោយ

នូ មករា October 26, 2016


កូឡាឡុំពួរ៖ ការប្រកួត AFC Solidarity Cup Malaysia 2016 នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះនៅលើទឹកដីរដ្ឋ Sarawak នៃប្រទេសម៉ាឡេសុី ខណៈដែលនឹងមានការចូលរួមពីបណ្តាក្រុមបាល់ទាត់ជម្រើសជាតិចំនួន ៧ នៅក្នុងទ្វីបអាសុី។ ព្រឹត្តិការណ៍ដែលត្រូវបានរាប់បញ្ចូលជាការប្រកួតដណ្តើមពានរង្វាន់ផ្លូវការមួយរបស់សហព័ន្ធបាល់ទាត់អាសុី (AFC)  នេះក៏នឹងមានវត្តមានរបស់ក្រុមចំនួន ៣ នៅតំបន់អាសុីអាគ្នេយ៍ផងដែរ។

solidaritycup_slider

លោក Shaikh Salman bin Ebrahim Al Khalifa ប្រធានសហព័ន្ធបាល់ទាត់អាសុីបានថ្លែងថា៖ «ការប្រកួត AFC Solidarity Cup ត្រូវបានបង្កើតឡើងក្នុងគោលដៅដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅក្នុងទ្វីបអាសុី ក៏ដូចជាដើម្បីជំរុញឱ្យក្រុមបាល់ទាត់នានានៅក្នុងតំបន់កាន់តែមានសមត្ថភាពខ្លាំងឡើងៗសម្រាប់ការប្រកួតប្រជែងផ្សេងៗ។» សូមបញ្ជាក់ថា ការប្រកួតនេះបានធ្វើឡើងដោយអនុញ្ញាត្តឱ្យក្រុមដែលមិនបានជាប់ចូលលេងក្នុងព្រឹត្តិការណ៍របស់ FIFA និង AFC ដើម្បីបានប្រជែងគ្នាដណ្តើមពានរង្វាន់ថ្មីនេះ ខណៈដែលក្រុមចំនួន ៧ នឹងត្រូវចូលរួមហើយចែកជា ២ ពូលគឺ៖ ពូល A មាន៖ ណេប៉ាល់, ប្រ៊ុយណេ និង ទីម័រខាងកើត ចំណែកពូល B មាន៖ ស្រីលង្កា, ម៉ាកាវ, ម៉ុងហ្គោលី និង ឡាវ៕

14753239_1806021752968658_6631951104436375129_o

14711138_1807923396111827_3077965271942235963_o

14682113_1804439476460219_286942776183191775_o

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត