EFL: កីឡាករ Kevin de Bruyne នឹងអវត្តមានក្នុងការប្រកួត Manchester Derby យប់នេះ

លី រិទ្ធី October 26, 2016


ខ្សែបម្រើកណ្តាលក្លឹប Manchester City កីឡាករ Kevin de Bruyne នឹងអវត្តមានក្នុងការប្រកួត EFL Cup ជុំទី ៤ ជាមួយនឹងក្លឹប Manchester United ជាមួយនឹងរបួសសាច់ដុំកុំភួនជើង។

កីឡាករ Pablo Zabaleta ក៏អវត្តមានខណៈកីឡាករ Vincent Kompany ដេលចាប់ផ្តើមលេងការប្រកួតដំបូងតាំងពីខែ មេសារនោះនឹងអាចចូលលេងបានក្នុងការប្រកួតនេះ។

ក្លឹប Manchester City មិនទាន់រកបានជ័យជម្នះនោះទេក្នុងការប្រកួត ៥ ប្រកួតចុងក្រោយ ហើយអ្នកចាត់ការទូទៅក្លឹប លោក Pep Guardiola បានបញ្ជាក់ថាលោកនឹងធ្វើការផ្លាស់ប្តូរកីឡាករខ្លះ។

លោកបានបន្តថា៖ “កីឡាករមួយចំនួននឹងលេង។ ខ្ញុំត្រូវការមើលកីឡាករក្នុងការហ្វឹកហាត់ហើយនឹងសម្រេចថាតើកីឡាករណានឹងលេងក្នុងការប្រកួតនេះ។” “ការប្រកួត Manchester Derbies តែងតែពិសេស។ យើងនឹងព្យាយាមដើម្បីយកជ័យជម្នះក្នុងការប្រកួតនេះ៕”

screen-shot-2016-10-26-at-9-11-49-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត