គ្រូជម្រើសជាតិឡាវ អាចនឹងត្រូវផ្លាស់ប្តូរក្រោយជ្រុះចេញពីការប្រកួត AFF Suzuki Cup ជាលើកដំបូង

នូ មករា October 25, 2016


ឡាវ៖ ការធ្លាក់ចេញពីការប្រកួត AFF Suzuki Cup 2016 បានក្លាយជារឿងដ៏ហ្មងសៅមួយសម្រាប់ក្រុមជម្រើសជាតិឡាវ ខណៈដែលគ្រូបង្វឹកលោក Veunsavanh Sivisay ក៏នឹងត្រូវរងបន្ទុកធ្ងន់ធ្ងរជាងគេចំពោះបរាជ័យដែលមិនធ្លាប់កើតមានគិតចាប់តាំងពីឆ្នាំ១៩៩៦ ជាឆ្នាំដែលក្រុមជម្រើសជាតិឡាវបានចូលរួមក្នុងព្រឹត្តិការណ៍នេះជាលើកដំបូងនោះ។

valakone-phomphady

ស្ថិតក្នុងភាពខកចិត្ត គ្រូបង្វឹករូបនេះបានថ្លែងទាំងមន្ទិលអំពីអនាគតក្នុងការដឹកនាំក្រុមជម្រើសជាតិជាបន្តទៀត ដោយលោកបានពោលថា៖ « បន្ទាប់ពីការប្រកួតវគ្គជម្រុះនេះ ក្រុមរបស់យើងនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ Solidarity Cup ជាបន្តទៀត ប៉ុន្តែខ្ញុុំមិនដឹងថាខ្ញុំនឹងបន្តដឹកនាំឬយ៉ាងណាទេ? ប្រហែលជាអាចនឹងមានគ្រូថ្មីចូលដឹកនាំ ឬជំនួសកន្លែងរបស់ខ្ញុំ ព្រោះថាយើងបានធ្វើឱ្យបាត់បង់ឱកាសក្នុងការឡើងទៅវគ្គបន្តនៃ AFF Suzuki Cup។ រឿងនេះគឺអាស្រ័យលើការសម្រេចរបស់សហព័ន្ធបាល់ទាត់ឡាវ។»

laos

ជាមួយគ្នានេះលើកបានបន្ថែមថា៖ «វាអាចជាការល្អជាងនេះ ប្រសិនបើយើងបានជួបក្រុមកម្ពុជាក្នុងការប្រកួតចុងក្រោយនោះ ។ ជំនួបជាមួយម្ចាស់ផ្ទះក្នុងថ្ងៃដំបូង ពិតជាតានតឹងសម្រាប់យើង ស្របពេលដែលការស្រែកហ៊ោរបស់ទស្សនិជនរាប់មុឺននាក់បានក្លាយជាការដាក់សម្ពាធមួយ ដូច្នេះហើយទើបនៅពេលនោះយើងធ្វើមិនបានល្អឡើយ ប៉ុន្តែ ២ប្រកួតបន្ទាប់ទៀតគឺយើងធ្វើបានល្អប្រសើរជាងមុន។»

cam-2-1-loas-1

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត