Tennis: កីឡាករ Juan Martin del Potro ឈ្នះជើងឯក Stockholm Open ដែលជាពាន ATP ដំបូងតាំងពីឆ្នាំ ២០១៤

លី រិទ្ធី October 25, 2016


កីឡាករ Juan Martin del Potro បានត្រលប់មកឈនៅកំពូលតារាងកីឡាករ ៥០ ពិភពលោកវិញបន្ទាប់ពីបានយកឈ្នះពានរង្វាន់ ATP ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ។

កីឡាករសញ្ជាតិ អាហ្សង់ទីន រូបនេះបានយកឈ្នះលើកីឡាករសញ្ជាតិ អាម៉េរិគ Jack Sock ដើម្បីឈ្នះពាន Stockholm Open កាលពីចុងសប្តាហ៍កន្លងទៅ។

កីឡាករ Del Potro វ័យ ២៨ ឆ្នាំបានខនខានមិនបានចូលរួមប្រកួតនៅឆ្នាំ ២០១៤ និង ២០១៥ ដោយសារតែរបួសកដៃ ហើយត្រូវបានធ្លាក់ទៅដល់លេខ ១,០៤៥ កាលពីខែកុម្ភៈកន្លងទៅ។

ក្រោយទទួលបានជ័យជម្នះកីឡាកររូបនេះបានប្រាប់ថា៖ “ខ្ញុំបានព្យាយាមកែប្រែបញ្ហារបស់ខ្ញុំរយៈពេល ២ ឆ្នាំកន្លងមក ហើយខ្ញុំមិនបានគិតថាខ្ញុំនឹងឈ្នះពានរង្វាន់នេះនោះទេ។”

ជើងឯក US Open ២០០៩ បានបន្ថែមថា៖ “ខ្ញុំពិតជារីករាយដែលឈ្នះជើងឯកនៅទីនេះ ហើយការឈ្នះនេះនឹងជាកម្លាំងចិត្តសម្រាប់ខ្ញុំនាថ្ងៃអនាគត។”

screen-shot-2016-10-25-at-11-03-28-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត