EPL: លទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៩

លី រិទ្ធី October 24, 2016


ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ៩ បញ្ចប់ទៅកាលពីយប់មិញនេះ។ សម្រាប់ការប្រកួតនៅសប្តាហ៍ទី ៩ នេះក្លឹបតោខៀវ Chelsea ដែលបានបើកកីឡដ្ឋាន Stamford Bridge របស់ខ្លួនដើម្បីទទួលក្រុមបិសាចក្រហម Manchester United នោះក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ៤-០។

រីឯការប្រកួតផ្សេងៗទៀតសប្តាហ៍នេះដូចជាក្លឹប ហង្សក្រហម Liverpool ដែលបានបើកកីឡដ្ឋាន Anfield របស់ខ្លួនដើម្បីក្រុមភ្ញៀវ West Brom នោះលទ្ធផលចុងក្រោយនៅក្នុងការប្រកួតនេះបញ្ចប់ទៅដោយក្លឹប Liverpool បានយកឈ្នះក្នុងលទ្ធផល ២-១ ខណៈក្លឹបកាំភ្លើងធំ Arsenal បានត្រឹមស្មើគ្នាជាមួយក្លឹប Middlesbrough។

ចំណែកឯក្លឹប Manchester City នៅសប្តាហ៍នេះក៏ទទួលបានលទ្ធផលស្មើគ្នាផងដែរបន្ទាប់ពីបានស្មើគ្នាជាមួយក្លឹប Southampton ក្នុងលទ្ធផល ១-១។

ដូចនេះក្រោយការប្រកួតសប្តាហ៍ទី ៩ រួច យើងឃើញថាបច្ចុប្បន្នក្លឹប Manchester City, Arsenal និងក្លឹប Liverpool ឈនៅលេខ ១, ២ និង ៣ ដែលមាន ២០ ពិន្ទុ ខណៈក្លឹប Chelsea ឈនៅលេខ ៤ មាន ១៩ ពិន្ទុ ស្មើជាមួយក្លឹប Tottenham Hotspur។ ចំណែកឯបាតតារាងវិញគឹមានក្លឹប Hull city, Swansea City និងក្លឹប Sunderland។ ខាងក្រោមជាលទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៩៕

week-9

14731209_1472921826065561_4589398790595794802_n

អត្ថបទ៖ រិទ្ធី
រូបភាព៖ Premier League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត