ឯកឧត្តមថោង ខុន ចុះត្រួតពិនិត្យការសម្ដែងសាកល្បងរបស់អត្តពលិកមុនព្រឹត្តិការណ៍កីឡាជាតិចាប់ផ្ដើម

នូ មករា October 24, 2016


ភ្នំពេញ៖ ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ កំពុងតែខិតចូលមកដល់នាប៉ុន្មានថ្ងៃទៀតនោះ ឯកឧត្តមថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចុះត្រួតពិនិត្យ និងសួរសុខទុកអត្តពលិក ក៏ដូចជាក្រុមសម្ដែងសមផ្សេងៗជាច្រើន នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីល្ងាចថ្ងៃទី២៣ ខែតុលាម្សិលមិញនេះ ។
14705879_1126068227480537_6416703277682208448_n

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការNOCC បានថ្លែងថា ការប្រកួតកីឡាជាតិលើកទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលាដល់ថ្ងៃទី៥ ខែវិច្ឆិកា រីឯកម្មវិធីបើកការប្រកួតនឹងធ្វើនៅថ្ងៃទី២៨ ខែតុលា នៅពហុកីឡដ្ឋានជាតិក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីកម្មវិធីបើកដោយមានការរត់ភ្លើងគប់ និងដង្ហែទង់ជាតិក៏មានការសម្តែងផ្ទាំងទស្សនីយភាព សិល្បៈ តន្ត្រី និងក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទផងដែរ។

14708244_1126068140813879_1410216670913450207_n

ឯកឧត្តមបានបន្តថា កាលចុះមកត្រួតពិនិត្យ ការសម្ដែងសម និងសួរសុខទុក្ខនេះ គឺឯកឧត្តមថោង ខុន ចង់ដឹងពីការត្រៀមចូលរួមសម្ដែងរបស់ក្រុមតន្ត្រី អត្តពលិកទាំងអស់នៅខ្វះខាត ឬមានបញ្ហាអីខ្លះ ដើម្បីរកដំណោះស្រាយចំណុចដែលខ្វះខាត មុនចូលរួមសម្ដែងជាផ្លូវការក្នុងពិធីបើក ព្រោះព្រឹត្តិការណ៍នេះ យើងរៀបចំឡើងជាលើកដំបូងហើយយើងរៀបចំជាលក្ខណៈធំ ដូចអូឡាំពិកហ្គេម ។ ចឹងយើងចង់បានការសម្ដែងរបស់ពួកគាត់ ឱ្យទទួលបានលទ្ធផលល្អឥតខ្ចោះដូចការប្រកួតនៅលើកឆាកអន្តរជាតិ ដែលប្រទេសធំៗនៅលើពិភពលោករៀបចំដែរ។

14713507_1126068210813872_139150735021585777_n

សូមបញ្ជាក់ថា ការសម្ដែងសមនេះ បានរៀបចំឡើងតាំងពីដើមខែតុលាមកម្ល៉េះ ដោយគ្រោងនឹងបញ្ចប់ទៅវិញនាថ្ងៃទី២៦ ខែតុលានេះតែម្ដងដែលជាការសមលក្ខណៈធំលើកចុងក្រោយ។ ឯកឧត្តមវ៉ាត់ ចំរើន បានបន្ថែមថា ក្រុមសិល្បករ សិល្បការិនី ដែលត្រូវចូលរួមក្នុងពិធីបើកនាថ្ងៃទី២៨ ខែតុលា នោះ គឺសុទ្ធ សឹងតែជាតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាង ស៊ុន ស្រីពេជ្រ លោកតា ព្រហ្ម ម៉ាញ កញ្ញា A Da ក្រុមក្មេងខ្មែរ និង លោក អ៊ុង សូរីផងដែរ។

14725500_1126070514146975_825743417279776519_n

គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍នេះ មានប្រភេទកីឡាដែលដាក់ឲ្យប្រកួតចំនួន១៥ រួមមាន៖ អត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, ប្រដាល់, បាល់ទាត់, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WTF, វាយកូនបាល់, បាល់ទះ, ប៉េតង់, ល្បុក្កតោ, កាយសម្ព័ន្ធ និងសូរិនហ្សិកាំប៉ូ ដោយគ្រោងចំណាយថវិកាជាតិប្រមាណ ១លានដុល្លារអាមេរិក៕

14642205_1126070910813602_6630379783556142536_n

14642499_1126071004146926_343990550058582136_n

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត