Federer និង Williams បន្តភាពខ្លាំងរបស់ខ្លួនមុនការប្រកួត US Open

នូ មករា August 24, 2015


មុនព្រឹត្តិការណ៍ US Open ឈានចូលមកដល់កំពូលកីឡាករ-កីឡាការិនីវាយកូនបាល់ពិភពលោកជាច្រើនរូបបានចូលរួមក្នុងការប្រកួតប្រជែងដើម្បីដណ្តើមពាន Cincinnati Masters កាលពីថ្ងៃអាទិត្យនេះ។ ក្នុងនោះដែរកីឡាករ Roger Federer បានយកឈ្នះលើកីឡាករចំណាត់ថ្នាក់លេខ១ ពិភពលោកសញ្ជាតិសែប៊ី Novak Djokovic ក្នុងលទ្ធផល ៧-៦ (៧/១) និង ៦-៣ ដែលជាលទ្ធផលដ៏ល្អមួយសម្រាប់ម្ចាស់ជើងឯកកម្មវិធី Grand Slam ១៧ សម័យកាលរូបនេះបន្ទាប់ពីបានចាញ់ Djokovic កាលពីវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Wimbledon រួចមក។ ជាមួយគ្នានេះដែរកីឡាការិនី Serena Williams ក៏បានបន្តឈរយ៉ាងរឹងមាំនៅក្នុងបញ្ជីជើងឯកនៃកម្មវិធី WTA របស់ខ្លួនតាមរយៈការឈ្នះពានជាលើកទី ៦៩ ក្នុងអាជីពរបស់នាងបន្ទាប់ពីបានយកឈ្នះលើកីឡាការិនី Simona Halep ក្នុងលទ្ធផល ៦-៣ និង ៧-៦ (៧/៥) ក្នុងព្រឹត្តិការណ៍ WTA Cincinnati វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យដែរនោះ។

3417
serena-williams-wta-cincinnati-reuters-230815
អត្ថបទ៖ មករា

មតិយោបល់