តោខៀវ Chelsea យកឈ្នះបិសាចក្រហម Maកnchester United ក្នុងលទ្ធផល ៤-០

លី រិទ្ធី October 24, 2016


នៅក្នុងដំណើរត្រលប់ទៅកាន់កីឡដ្ឋាន Stamford Bridge របស់ក្លឹប Chelsea របស់លោក Jose Mourinho គឺត្រូវទទួលរងភាពអាម៉ាសខណៈក្លឹបបិសាចក្រហម Manchester United ទទួលបរាជ័យយ៉ាងចាស់ដៃដោយចាញ់ក្រុមម្ចាស់ផ្ទះរហូតដល់ទៅ ៤-០ ក្នុងការប្រកួតកាលពីយប់មិញនេះ។

14715573_10154818642472259_6034994934901082566_o

ការប្រកួតររាងក្រុមទាំងពីរចាប់ផ្តើមមិនបាន ៣០ វិនាទីផង ដោយសារតែការធ្វេសប្រហែសរបស់ខ្សែការពារក្លឹបបិសាចក្រហម បានធ្វើឲ្យកីឡាករ Pedro មានឱកាសឆក់យកបាល់នឹងរកបានគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះបានសម្រេចនៅនាទីទី១។ នៅក្នុងការប្រកួតតង់ទី១ នេះផងដែរ យើងឃើញថាក្រុមម្ចាស់ផ្ទះគ្របគ្រងបាល់បានច្រើនជាងដោយធ្វើការវាយសម្រុកទៅលើក្រុមភ្ញៀវមិនឈប់ឈ។ លុះដល់នាទីទី ២១ ខ្សែការពារកណ្តាល Cahill ធ្វើបានសម្រេចមួយគ្រាប់ទៀតជួយឲ្យក្លឹប Chelsea  នាំមុខក្នុងម៉ោងសម្រាក ២-០។

screen-shot-2016-10-24-at-9-14-15-am

ចូលដល់ការប្រកួតង់ទី ២ ក្លឹបបិសាចក្រហម Manchester United បានផ្លាស់ប្តូរទម្រង់លេងខណៈក្រុមភ្ញៀវបានគ្របគ្រងបាល់រហូតដល់ ៧០% ក្នុងការប្រកួត ១៥ នាទីដំបូង។ តែការព្យាយាមរបស់ក្រុមភ្ញៀវមិនបានជាផ្លែផ្កានោះទេ បែរជាក្រុមម្ចាស់ផ្ទះទៅដែលរកបានគ្រាប់បាល់បន្ថែមពោលគឺកីឡាករឆ្នើម Hazard រកបានគ្រាប់បាល់ទី ៣ នៅនាទីទី ៦២ នឹងកីឡាករ Kanté ធ្វើបានសម្រេចគ្រាប់បាល់ទី ៤ នៅនាទីទី ៧០។

ដូចនេះក្រោយការប្រកួតសប្តាហ៍ទី ៩ រួច យើងឃើញថាបច្ចុប្បន្នក្លឹប Manchester City, Arsenal និងក្លឹប Liverpool ឈនៅលេខ ១, ២ និង ៣ ដែលមាន ២០ ពិន្ទុ ខណៈក្លឹប Chelsea ឈនៅលេខ ៤ មាន ១៩ ពិន្ទុ ស្មើជាមួយក្លឹប Tottenham Hotspur។ ចំណែកឯបាតតារាងវិញគឹមានក្លឹប Hull city, Swansea City និងក្លឹប Sunderland៕

14731209_1472921826065561_4589398790595794802_n

អត្ថបទ៖ រិទ្ធី
រូបភាព៖ Premier League & Chelsea

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត