បើកឆាកពាន KMH Champion League ក្រុមការពារតំណែងជើងឯករកបាន ១ពិន្ទុប៉ុណ្ណោះ

នូ មករា October 24, 2016


ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ពាក់កណ្ដាលអាជីព KMH Champions League រដូវកាលថ្មីទី២ បានចាប់ផ្ដើមប្រកួតហើយដោយអតីតក្រុមជើងឯករដូវកាលចាស់ គឺក្រុម Salt FC រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ សម្រាប់ការប្រកួតសន្សំពិន្ទុបើកឆាកក្នុងពូលA ក្រោយប្រកួតស្មើក្រុម ISI group ដោយលទ្ធផល ១-១ នៅលើទីលាន KMH Park កាលពីចុងសប្ដាហ៍កន្លងទៅ ។

14563413_1154344864653063_2687646088738701260_n

ក្នុងនាមជាក្រុមការពារតំណែងជើងឯក Salt FC មិនអាចបំប៉ោងសំណាញ់គូប្រកួតក្នុងវគ្គទី១បានឡើយ ខណៈក្រុម ISI group ក៏មិនអាចរកគ្រាប់បាល់បានដែរ ។ ប៉ុន្ដែចូលដល់វគ្គទី២ កីឡាករ អ៊ុល រ៉ាវី រកបានគ្រាប់បាល់នាំមុខ ១គ្រាប់ឲ្យក្រុម ISI group ត្រឹមនាទីទី៦០ មុននឹងកីឡាករ ប៊ុត សុទ្ធី វាយបកជួយក្រុម Salt FC តាមស្មើវិញ ១-១ នៅនាទីទី៦៧ ហើយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតតែម្ដង ។

14650206_1154344074653142_8141157181071513079_n

នៅថ្ងៃជាមួយគ្នានោះដែរ ក្រុមខ្លាំងអាណាចក្រប៉ៃតង បានយកឈ្នះក្រុម MV FC ដោយលទ្ធផល ៤-២ ដើម្បីទទួលបាន ៣ពិន្ទុមុនគេក្នុងពូលA ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមអាណាចក្រប៉ៃតង់ គឺធ្វើសម្រេចដោយកីឡាករ លីម ចាន់លីព ២គ្រាប់ និងកីឡាករ សេង សៀងរតនា ២គ្រាប់ ។ ចំណែកគ្រាប់បាល់វាយបករបស់ក្រុម MV FC រកបានដោយអតីតកីឡាករជម្រើសជាតិ ជិន ជុំ ១គ្រាប់ និងកីឡាករ សោះ សា ១គ្រាប់ ។

14800088_1317565158254291_443757347_o

ថ្លែងក្នុងពិធីបើកការប្រកួតនោះលោក កាំង សេន ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា រដូវកាលថ្មីនេះគឺមានការប្រែប្រួលជាច្រើន ដើម្បីបង្កើនការប្រកួតពាក់កណ្ដាលអាជីពមួយនេះឲ្យកាន់តែទាក់ទាញ និងល្អមើល ។ លោកថា កីឡាករអាជីព២រូប និងកីឡាករបរទេស ៤រូប ត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយក្រុមនីមួយៗហើយប្រាក់រង្វាន់ក៏មានការកើនឡើងច្រើនបើធៀបនឹងរដូវកាលមុនផងដែរ ។

14787529_1317565161587624_638709290_o

គួរបញ្ជាក់ថា ពាន KMH Champions League រដូវកាលទី២នេះ គឺមាន ៣២ក្រុមចូលរួម ហើយបែងចែកជា ៨ពូលក្នុងមួយពូលមាន ៤ក្រុម ។ ការប្រកួត គឺប្រើប្រាស់រូបមន្ដប្រកួតដូចពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Champions League ដែរគ្រាន់តែត្រូវលេងក្នុងដី និងក្រៅដី មានន័យថាត្រូវលេង ២ជុំ ដើម្បីចម្រាញ់រកក្រុមខ្លាំងឡើងវគ្គបន្ដហើយពានបាល់ពាក់កណ្ដាលអាជីពដ៏ធំនេះ គឺគ្រោយនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧ឯណោះ ៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត