EPL: Chelsea ឬ Manchester United ទទួលបាន ៣ ពិន្ទុយប់នេះ!!!

នូ មករា October 23, 2016


សម្រាប់ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍នេះការប្រកួតធំប្រចាំសប្តាហ៍គឺជាការរវាងក្លឹបតោខៀវ Chelsea នឹងត្រូវទទួលក្លឹបបិសាចក្រហម Manchester United ក៏ដូចជាអតីតអ្នកចាត់ការទូទៅដ៏កំពូលរបស់ខ្លួនលោក Jose Mourinho ផងដែរនៅរាត្រីនេះ។

ក្លឹបតោខៀវ Chelsea នឹងត្រូវបើកកីឡដ្ឋាន Stamford Bridge នាទីក្រុង ឡុង របស់ខ្លួនដើម្បីគូរប្រកួតគូរប្រជែងជើងឯកលីកកំពូលអង់គ្លេសបិសាចក្រហម Manchester United នៅរាត្រីថ្ងៃអាទិត្យ ទី ២៣ តុលា ២០១៦ វេលាម៉ោង ២២:០០ នាទីយប់នេះ។

ការប្រកួតនេះផងដែរអាចនិយាយបានថាជាការប្រកួតមួយដ៏ធំមិនថាជាការប្រកួតរវាងក្លឹបធំពីរនៅប្រទេស អង់គ្លេសនោះទេ តែអ្នកគាំទ្ររាប់ម៉ឺននាក់នៅកីឡដ្ឋាន Stamford Bridge នឹងត្រូវទទួលអតីតអ្នកចាត់កាទូទៅកំពូលរបស់ខ្លួនដែលជួយឲ្យក្លឹបលើកពាន Premier League ជាច្រើនលោក Jose Mourinho ផងដែរ។ នៅយប់នេះលោក Jose មិនមែនដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុង ឡុង នេះនោះទេតែបែរជាគូរប្រគូតប្រកួតក្នុងការប្រកួតយប់នេះទៅវិញ។ ការប្រកួតនេះធានាថាប្រាកដជាធ្វើឲ្យលោកអ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់មិនខនបំណងនោះទេទាំងអ្នកគាំទ្រក្លឹប Chelsea និងក្លឹប Manchester United។

23-10-2016

-ស្ថិតិ

ក្លឹបតោខៀវ Chelsea នឹង ក្លឹបបិសាចក្រហម Manchester United ធ្លាប់ជួបគ្នាចំនួន ៤៨ ប្រកួតដែលក្នុងនោះក្លឹប Manchester United ឈ្នះ ១៣ ប្រកួត ក្លឹប Chelsea ឈ្នះ ១៦ ប្រកួត នឹង ស្មើគ្នា ១៩ ប្រកួត។

screen-shot-2016-10-22-at-7-42-23-pm

ចំណែកឯការជួបគ្នា ៥ ប្រកួតចុងក្រោយគឹក្លឹបបិសាចក្រហម Manchester United មិនបានយកឈ្នះលើក្លឹប Chelsea នោះទេពោលគឹក្លឹប Chelsea ឈ្នះ ២ ប្រកួតនិង ស្មើគ្នា ៣ ប្រកួតផងដែរ។

screen-shot-2016-10-22-at-7-42-35-pm

បើយើងងាកទៅមើលការប្រកួត ៥ ប្រកួតចុងក្រោយរបស់ក្លឹបទាំងពីរវិញយើងឃើញថាក្លឹប Chelsea ទទួលលទ្ធផលឈ្នះ ២ ប្រកួត ចាញ់ ២ ប្រកួត និង ស្មើ ១ ប្រកួត ខណៈក្លឹប Manchester United ឈ្នះ ១ ចាញ់ ២ និងស្មើ ២ ប្រកួត។

screen-shot-2016-10-22-at-7-42-50-pm

ប្រសិនជាយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ៨ ប្រកួតវិញ យើងឃើញថា ក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងតែលេខ ៧ ខណៈដែលក្លឹប តោខៀវ Chelsea ឈនៅលេខ ៥ ។

screen-shot-2016-10-22-at-7-43-03-pm

-អ្នកចាត់ការទូទៅ

លោក Jose Mourinho បានបង្ហាញចំណាប់អារម្មណ៍មុនការប្រកួតថា៖ “ខ្ញុំដឹងថាធ្វើការនៅប្រទេស អង់គ្លេស នៅ Premier League មុននឹងក្រោយ ខ្ញុំនឹងត្រូវប្រកួតជាមួយក្លឹប Chelsea ហើយខ្ញុំនឹងត្រូវធ្វើដំណើរទៅកីឡដ្ឋាន Stamford Bridge។ កុំព្យូទ័រតម្រូវឲ្យខ្ញុំត្រូវទៅដូចនេះខ្ញុំត្រូវតែទៅ។ ”

jose-mourinho

លោក Antonio Conte អ្នកចាត់ការទូទៅក្លឹប Chelsea បានប្រាប់ថា៖ “លោក Jose គឺជាអ្នកចាត់ការទូទៅដ៏សំខាន់របស់ក្លឹប Chelsea។ ជាមួយនឹងក្លឹប ព្រមទាំងកីឡាករ លោកជាផ្នែកមួយនៃប្រវិត្តសាស្រ្តរបស់ក្លឹប។ លោក Jose នឹងទទួលបានបានការស្វាគមន៍មួយដ៏ធំសម្រាប់ការប្រកួតយបនេះ។”

conte

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត