គ្រូទីម័រ៖ ជំនួបជាមួយកម្ពុជា គឺជាការប្រកួតដ៏តានតឹង ហើយយើងនឹងមិនរាថយជាដាច់ខាត!

នូ មករា October 21, 2016


ភ្នំពេញ៖ បើទោះបីជាបានរងបរាជ័យ ២ប្រកួតជាប់ៗគ្នាក៏ពិតមែន ក៏លោក Fabio Maciel នៅតែជឿជាក់ថា កូនក្រុមរបស់លោកនឹងធ្វើបានល្អក្នុងការប្រកួតបង្គ្រប់កិច្ចល្ងាចនេះ។ សម្រាប់គ្រូបង្វឹកសញ្ជាតិប្រេសុីលរូបនេះ ដរាបណាការប្រកួតនៅតែបន្ត នោះកីឡាករទាំងអស់ត្រូវតែប្រយុទ្ធឱ្យអស់ពីសមត្ថភាព។

14753189_1803983906505776_7786539648537871495_o

លោកបានថ្លែងថា៖ «យើងពិតជាមានការតាំងចិត្តខ្ពស់ចំពោះការប្រកួតចុងក្រោយនេះ ព្រោះយើងបានបាត់បង់ឱកាសក្នុងការប្រកួត ២ លើកកន្លងមក ប៉ុន្តែអ្វីៗមិនទាន់បញ្ចប់នៅឡើយទេ! យើងត្រូវតែប្រកួត ហើយធ្វើឱ្យបានល្អដើម្បីឈ្នះ  ដូច្នេះវានឹងក្លាយជាការប្រកួតមួយដ៏តានតឹង។ ខ្ញុំតែងតែប្រាប់កូនក្រុមរបស់ខ្ញុំថា ពួកយើងទាំងអស់គ្នាត្រូវតែប្រយុទ្ធរហូតដល់ទីបញ្ចប់ ហើយមិនរាថយជាដាច់ខាត!»

2016 AFF Suzuki Cup Qualification Round Brunei Darussalam vs Timor Leste 15 October 2016

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិទីម័រខាងកើត នឹងត្រូវធ្លាក់ពីវគ្គជម្រុះនេះជាស្វ័យប្រវត្តិបន្ទាប់ពីមិនមានពិន្ទុនៅក្នុងដៃសោះឡើយ មិនត្រឹមតែប៉ុណ្ណោះក្រុមទាំងមូលកំពុងជួបវិបត្តិខ្វះកីឡាករ ដោយសារតែសមាជិកក្រុមមួយចំនួនកំពុងអវត្តមានដោយសារការរងរបួស ជាហេតុនាំឱ្យគ្រូបង្វឹកសម្រេចដាក់បញ្ចូលកីឡាករមួយចំនួនដែលស្ថិតក្នុងក្រុម U-19 និងទើបតែបញ្ចប់យុទ្ធនាការ AFF U19 Championship នៅប្រទេសវៀតណាម ដើម្បីជំនួសវិញ៕

អត្ថបទ៖មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត