គ្រូ Lee: យើងមិនអាចភ្លាត់ ឬចាញ់ក្រុមទីម័របានឡើយ!

នូ មករា October 21, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះពាន AFF Suzuki Cup 2016 ខណៈដែលបណ្តាអ្នកគាំទ្រកម្ពុជាមានក្តីរំពឹងខ្ពស់ថា ក្រុមកម្ពុជានឹងបានឆ្លងទៅវគ្គចែកពូលចុងក្រោយបានដោយជោគជ័យជាក់ជាមិនខាន។

14481863_1799433070294193_2388044046890906480_o

ជាការពិតណាស់បើគិតតាមភាពជាក់ស្តែង ក្រុមគោព្រៃកម្ពុជាកំពុងតែមានភាពក្តីសង្ឃឹមស្ទើរតែ ១០០ ភាគរយហើយក្នុងការឆ្លងផុតវគ្គជម្រុះនេះបន្ទាប់ពីបានឈ្នះ ២ប្រកួតជាប់ៗគ្នាដោយមាន ៦ពិន្ទុក្នុងដៃ និងមានគ្រាប់បាល់ចំណេញ ៤គ្រាប់ដែរនោះ ដូច្នេះទោះបីជាបានត្រឹមស្មើក៏កម្ពុជាមានឱកាសបានឡើងទៅវគ្គបន្ទាប់ទៀតដែរ ។ ជាពិសេស ជ័យជម្នះល្ងាចនេះគឺជាអ្វីដែលអ្នកគាំទ្របានទន្ទឹងរង់ចាំដោយអន្ទះសារបំផុត ខណៈដែលក្រុមកម្ពុជាខកខានមិនបានឆ្លងផុតវគ្គជម្រុះនេះ ៣លើកមកហើយគិតតាំងតែពីឆ្នាំ២០១០ មក។

cam-2-1-loas-1

យ៉ាងណាក៏ដោយ សម្រាប់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon ការឈ្នះនៅល្ងាចនេះមិនមែនជាអ្វីដែលងាយស្រួលនោះទេ! លោកបានបញ្ជាក់ថា៖ «យើងមិនអាចចាញ់ក្រុមទីម័របានឡើយ ព្រោះប្រសិនបើយើងចាញ់ ហើយបែរជាក្រុមឡាវអាចសុីប្រ៊ុយណេច្រើនគ្រាប់នោះ ការលំបាកនឹងកើតមានឡើងហើយ ដូច្នេះយើងត្រូវតែធ្វើឱ្យបានល្អបំផុត!។» ជាមួយគ្នានេះដែរ លោកបានបន្ថែមថា៖ «ទម្រង់លេងរបស់យើងមានភាពល្អប្រសើរជាងមុន ប៉ុន្តែខ្ញុំសង្កេតឃើញថា ក្រុមរបស់យើងហាក់ដូចជាមានភាពតានតឹងក្នុងពេលចាប់ផ្តើមប្រកួតម្តងៗ ដូច្នេះប្រសិនកីឡាករម្នាក់ចង់ឱ្យខ្លួនឯងកាន់តែរឹងមាំ និងមានសមត្ថភាពនោះ ពួកយើងត្រូវតែជម្នះបញ្ហាមួយនេះ។»

fb_img_1476577605130

សូមបញ្ជាក់ថា នៅក្នុងការប្រកួតចុងក្រោយនៅថ្ងៃទី២១ ខែតុលា នេះនឹងមាន ២ គូត្រូវប្រកួតក្នុងពេលដំណាលគ្នាពោលគឺក្រុមគោព្រៃត្រូវជួបក្រុមទីម័រនៅលើទីលានពហុកីឡដ្ឋានជាតិ ស្របពេលដែលក្រុមប្រ៊ុយណេ នឹងជួបក្រុមឡាវនៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនក្នុងវេលាម៉ោង ៦.៣០ នាទីដូចគ្នា។ គួរំលឹកដែរថា  ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិទីម័រធ្លាប់បានជួបគ្នាម្តងរួចមកហើយក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ ដោយកាលណោះក្រុមកម្ពុជាបានយកឈ្នះក្នុងលទ្ធផល ២-០ ក៏ប៉ុន្តែសម្រាប់គ្រូបង្វឹក Lee Tae Hoon ក្រុមទីម័រនឹងត្រៀមខ្លួនបានល្អ បើទោះបីនេះជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ពួកគេក៏ដោយ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត