La Liga: កាលវិភាគប្រកួតសប្តាហ៍ទី⁣ ៩

លី រិទ្ធី October 22, 2016


ការប្រកួតបាល់ទាត់លីកកំពូលនៃប្រទេស⁣⁣⁣ អេស្ប៉ាញ ឬ La Liga រដូវកាល ២០១៦-២០១៧ សម្រាប់សប្តាហ៍នេះបានឈានដល់ការប្រកួតសប្តាហ៍ទី ៩ ហើយ។

សម្រាប់ការប្រកួត La Liga សប្តាហ៍នេះក្លឹប Osasuna នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលក្លឹប Real Betis ក្នុងការប្រកួតបើកឆាកនារដូវកាលនេះនៅវេលាម៉ោង ១:៤៥ រំលងអធ្រាត្រថ្ងៃទី ២២ តុលា ២០១៦។

ក្លឹប Sevilla នឹងត្រូវជួបប្រកួតជាមួយក្លឹប Atl. Madrid ខណៈពេលដែលក្លឹប Villarreal នឹងត្រូវធ្វើការធ្ងន់នៅសប្តាហ៍នេះដោយទទួលក្លឹប Las Palmas។ រីឯក្លឹប Deportivo នឹងត្រូវជួបប្រកួតជាមួយក្លឹប Celta Vigo។

ចំណែកឯក្លឹបជើងឯកទ្វីបអឺរ៉ុប UEFA Champions League ២០១៦ ក្លឹប Real Madrid នឹងត្រូវជួបជាមួយក្លឹប Ath. Bilbao។ ការប្រកួតនេះគឺសំខាន់ចំពោះក្លឹប Real Madrid ដែលត្រូវការឈ្នះដើម្បីបន្តប្រដេញពិន្ទុជាមួយនឹងក្លឹប Atl.Madrid និងក្លឹប Barcelona ផងដែរ។

ក្លឹប Barcelona ដែលជាក្លឹបការពារដំណែងជើងឯកនោះនឹងត្រូវប្រកួតជាមួយក្លឹប Valencia នៅវេលាម៉ោង ២១:១៥ ។ ការប្រកួតនេះក្លឹប Barcelona ត្រូវការឈ្នះជាចាំបាច់ដើម្បីបន្តដំណើរក្នុងការការពារដំណែងជើងឯករបស់ខ្លួន។ ខាងក្រោមជាកាលវិភាគប្រកួតសប្តាហ៍ទី ៩៕

week-9-2

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត