Ligue 1: កាលវិភាគប្រកួតសប្តាហ៍ទី ១០

លី រិទ្ធី October 21, 2016


ការប្រកួតពានរង្វាន់បាល់ទាត់លីកកំពូលនៃប្រទេស បារាំង ឬ French Ligue 1 រដូវកាល ២០១៦-២០១៧ បានត្រលប់មកជាថ្មីនៅក្នុងការប្រកួតសប្តាហ៍ទី ១០ ជាមួយនឹងការប្រកួតរបស់ក្លឹប Montpellier នឹងត្រូវធ្វើដំណើរទៅជួបប្រកួតជាមួយក្លឹប Monaco ក្នុងការប្រកួតបើកឆាកសប្តាហ៍នេះដែលធ្វើឡើងនៅម៉ោង ០១:៤៥ នាទីរំលងអធ្រាត្រថ្ងៃទី ២២ តុលា ២០១៦ នេះ។

ការប្រកួតបន្ទាប់គឺជាការប្រកួតរវាងក្លឹប Lyon នឹងត្រូវទទួលក្លឹប Guingamp ចំណែកឯក្លឹប Lille នឹងត្រូវទទួលក្លឹប⁣⁣ Bastia ខណៈក្លឹប⁣ Metz នឹងត្រូវទទួលក្រុមភ្ញៀវក្លឹប Nice ស្របពេលដែលការប្រកួតដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនៅក្នុងសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Nancy ជួបប្រកួតជាមួយក្លឹប Bordeaux។

សម្រាប់ការប្រកួតរបស់ក្លឹបការពារជើងឯករដូវកាលមុន PSG នឹងត្រូវបើកកីឡដ្ឋាន Parc des Princes របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវក្លឹប Marseille ដែលជាការប្រកួតធំប្រចាំសប្តាហ៍នេះនៅវេលាម៉ោង ០១:៤៥ រំលងអធ្រាត្រ។ ការប្រកួតនេះគឺសំខាន់ចំពោះក្លឹបទាំងពីរខណៈបច្ចុប្បន្នក្រុម PSG បច្ចុប្បន្នកំពុងតែឈនៅលេខ ២ មាន ១៩ ពិន្ទុខណៈក្លឹប Marseille បច្ចុប្បន្នកំពុងឈនៅលេខ ១២ នៃតារាងពិន្ទុសរុបដែលមានតែ⁣⁣⁣ ១២ ពិន្ទុប៉ុណ្ណោះក្រោយការប្រកួត ១០ ប្រកួត។ ដូចនេះសម្រាប់ការប្រកួតនេះក្លឹបទាំងពីរសុទ្ធតែរំពឹងថានឹងទទួលបាន ៣ ពិន្ទុក្នុងសប្តាហ៍នេះ។ ខាងក្រោមជាកាលវិភាគប្រកួតទាំងមូលសម្រាប់សប្តាហ៍ទី ១០៕

week-10

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត