Baseball: ក្រុម Cleveland Indians យកឈ្នះលើក្រុម Toronto Blue Jays ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Series

លី រិទ្ធី October 20, 2016


ក្រុម Cleveland Indians យកឈ្នះលើក្រុម Toronto Blue Jays ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Series ជាលើដំបូងក្នុងរយៈពេល ១៩ ឆ្នាំតាំងពីឆ្នាំ ១៩៩៧ មកបន្ទាប់ពីបានយកឈ្នះក្នុងលទ្ធផល ៣-០។

ក្រោយការប្រកួតនៅទីក្រុង Toronto នៅថ្ងៃនេះបានធ្វើឲ្យក្រុម Indians យកឈ្នះក្នុងលទ្ធផលសរុប ៤-១ ក្នុងការប្រកួត American League Championship។

ក្រុម Cleveland Indians មិនបានឈ្នះការប្រកួត World Series តាំងពីឆ្នាំ ១៩៤៨ មកដោយមានតែក្រុម Chicago Cubs ប៉ុណ្ណោះតែមានកំណត់ត្រាអាក្រក់ជាងគេដោយមិនបានឈ្នះការប្រកួតតាំងពីរឆ្នាំ ១៩០៨ មក។

ចំណែកឯការប្រកួតមួយគូរទៀតក្រុម Cubs កំពុងតែត្រូវបាននាំមុខដោយក្រុម Los Angeles Dodgers ក្នុងការប្រកួត ៧ ប្រកួត National League Championship series។ រងចាំទស្សនាថាតើក្លឹបណានឹងឡើងទៅជួបប្រកួតជាមួយក្រុម Cleveland Indians ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Series៕

screen-shot-2016-10-20-at-10-20-07-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត