KMH Champions League ចាប់ពូលរួចរាល់ហើយខណៈការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ

នូ មករា October 20, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ KMH Champions League ដែលជាការប្រកួតបាល់ទាត់ពាក់កណ្តាលអាជីពធំជាងគេបង្អស់នៅកម្ពុជា នឹងដំណើរការចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៧ ខណៈដែលការចាប់ពូលបានដំណើរការរួចរាល់ហើយកាលពីម្សិលមិញ។

14800088_1317565158254291_443757347_o

លោក កាំង សេន ប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងថា៖ «ការប្រកួតនេះយើងនឹងធ្វើពេញមួយរដូវកាលតែម្តង។ អ្វីដែលយើងធ្វើនេះ គឺចង់ឲ្យការប្រកួតរបស់យើង មានលក្ខណៈប្រហាក់ប្រហែលនឹងពានបាល់ទាត់អឺរ៉ុប UEFA CHAMPIONS LEAGUE ដែរ ដូច្នេះគឺលេងលក្ខណៈ HOME & AWAY បានន័យថា លេង២ជុំ និងប្រកួតលើទីលានធំស្តង់ដារ ដោយវិវត្តពីខ្នាតតូចទៅខ្នាតធំ»។ លោកក៏បានបន្ថែមថា៖ « KMH Champions League ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៥ ដោយច្របាច់បញ្ចូលគ្នារវាងក្រុមបាល់ទាត់ល្អៗ និង ធំៗមកពីទូទាំងរាជធានីភ្នំពេញ ហើយព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដោយមានបំណងក្លាយជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា។ ជាពិសេស KMH Champions League រដូវកាលទី២នេះ កាន់តែអស្ចារ្យជាងឆ្នាំមុន ត្បិតមានការផ្សាយផ្ទាល់ពី PNN ពេញមួយរដូវកាល និងមានប្រាក់រង្វាន់ច្រើនជាងមុនគុណ ៣ដង។ »

14787529_1317565161587624_638709290_o

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងអនុញ្ញាតឲ្យក្រុមនីមួយៗអាចដាក់បញ្ចូលកីឡាករអាជីពចំនួន ២រូប កីឡាករបរទេស ៤រូប ប៉ុន្តែបង្ហាញខ្លួនលើទីលានត្រឹម ២រូបប៉ុណ្ណោះ។ សម្រាប់ KMH Champion League 2016-2017 នឹងចាប់ផ្តើមផ្សាយផ្ទាល់ចាប់ពីវគ្គ ៣២ក្រុមចុងក្រោយនៅលើកញ្ចក់ទូរទស្សន៍ PNN រៀងរាល់រសៀលថ្ងៃសៅរ៍ វេលាម៉ោង ៤.០០ ដល់ ៦.០០ ចាប់ពីថ្ងៃទី២២ ខែតុលាតទៅ៕

14787454_1317565214920952_105946815_o

%e1%9e%80%e1%9e%98%e1%9f%92%e1%9e%98%e1%9e%9c%e1%9e%b7%e1%9e%92%e1%9e%b8-%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%80%e1%9e%bd%e1%9e%8f-champion_page_1%e1%9e%80%e1%9e%98%e1%9f%92%e1%9e%98%e1%9e%9c%e1%9e%b7%e1%9e%92%e1%9e%b8-%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%80%e1%9e%bd%e1%9e%8f-champion_page_2 %e1%9e%80%e1%9e%98%e1%9f%92%e1%9e%98%e1%9e%9c%e1%9e%b7%e1%9e%92%e1%9e%b8-%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%80%e1%9e%bd%e1%9e%8f-champion_page_3 %e1%9e%80%e1%9e%98%e1%9f%92%e1%9e%98%e1%9e%9c%e1%9e%b7%e1%9e%92%e1%9e%b8-%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%80%e1%9e%bd%e1%9e%8f-champion_page_4

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត