ក្តៅៗ…ម្ចាស់ស្បែកជើងមាសពានសម្តេចតេជោឆ្នាំ២០១៦ សម្រេចចិត្តចូលរួមរស់ជាមួយ Naga World FC ហើយ!

នូ មករា October 20, 2016


ភ្នំពេញ៖ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា កីឡាករ សួង វីរៈ ដែលជាម្ចាស់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ (Hun Sen Cup 2016) បានសម្រេចចិត្តចូលរួមជាមួយក្រុមណាហ្គាវើលជាផ្លូវការហើយ បន្ទាប់ពីបានបញ្ចាប់កុងត្រានៅក្នុងក្លឹបចាស់របស់ខ្លួនរួចមក។

13528341_1760658564171644_1373731518488588452_o

គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះមានពាក្យចចាមអារ៉ាមជាច្រើនអំពីដំណើរចាកចេញពីក្លឹបខេមបូឌានថៃហ្គឺររបស់កីឡាករជំនាញជើងឆ្វេងរូបនេះ ខណៈដែលក្រុមអ្នកគាំទ្រមួយចំនួនបានធ្វើការប៉ាន់ស្មាន ក៏ដូចជាផ្គូរផ្គងក្លិបនានាដែលពួកគេយល់ថាសក្តិសមចំពោះខ្សែប្រយុទ្ធរូបនេះផងដែរ។

13988195_1778348375735996_8751763429978767392_o

យោងតាមការបញ្ជាក់ពីប្រភពខាងលើបានឱ្យដឹងថា មូលហេតុដែល សួង វីរៈ ព្រមចុះកិច្ចសន្យាចូលរួមជាមួយក្លឹបណាហ្គានោះ ក៏ព្រោះតែកីឡាកររូបនេះធ្លាប់បានសន្យាជាមួយលោក មាស ចាន់ណា ដែលជាគ្រូបង្វឹកក្រុមណាហ្គានាពេលកន្លងថានឹងមកធ្វើជាសមាជិករបស់ក្លិបនេះ ដូច្នេះរូបគេមិនចង់ខកសន្យាដែលខ្លួនធ្លាប់បានលើកឡើងនោះឡើយ។ ជាមួយគ្នានេះដែរ តាមប្រភពដដែល អតីតកីឡាករជម្រើសជាតិរូបនេះអាចនឹងចុះកុងត្រាសម្រាប់រយៈពេល ២ ឆ្នាំជាមួយនឹងក្លឹបថ្មីរបស់ខ្លួន។12654259_680190272117871_441383251996658927_n

សូមបញ្ជាក់ថា សួង វីរៈ គឺជាកីឡាករឆ្នើមមួយរូបនៅកម្ពុជាដែលធ្លាប់បានលេងឱ្យបណ្តាក្លឹបធំៗនៅក្នុងស្រុកដូចជាភ្នំពេញក្រោន បឹងកេត ការពារជាតិ និងខេមបូឌានថៃហ្គឺរជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករល្បឿនលឿនម្នាក់នេះ ធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីបឋមជម្រើសជាតិប្រមាណ ៦ដង និងចុងក្រោយត្រូវបានលោក Kazunori Ohara ជ្រើសរើសបញ្ចូលក្នុងក្នុងបញ្ជីប្រកួតជម្រុះ FIFA World Cup 2018 ទល់នឹងសិង្ហបុរីផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅក្នុងការប្រកួតពាន Hun Sen Cup រដូវកាលនេះ រូបគេរកបានគ្រាប់បាល់ចំនួន ២៥គ្រាប់ពីការបង្ហាញខ្លួន ៦ប្រកួត និងបានក្លាយជាម្ចាស់ស្បែកជើងមាសជាលើកដំបូងក្នុងអាជីពតែម្តង៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត