FIFA 2018: ក្រុមជម្រើសជាតិថៃ គ្រោងនឹងទទួលក្រុមជម្រើសជាតិអូស្រា្តលីក្នុងការប្រកួតបិទទ្វារ

លី រិទ្ធី October 20, 2016


ថៃ៖ សមាគមបាល់ទាត់នៃប្រទេសថៃ បានបញ្ជាក់ឱ្យដឹងថាការប្រកួតរវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិអូស្ត្រាលីក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកតំបន់អាសុី គ្រោងនឹងធ្វើឡើងដោយលក្ខណៈបិទទ្វារស្របពេលដែលប្រទេសទាំងមូលកំពុងតែកាន់ទុក្ខការចូលទិវង្គតរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej នោះ។

thaisaud

ជាមួយគ្នានេះដែរ កីឡដ្ឋានដែលនឹងត្រូវជ្រើសរើសសម្រាប់ការប្រកួតនៅថ្ងៃទី១៥ ខែវិចិ្ឆកា ខាងមុខនេះ ក៏កំពុងស្ថិតនៅក្នុងការពិចារណាផងដែរ។ បើយោងតាមប្រធានសមាគមបាល់ទាត់នៃប្រទេសថៃ លោក Somyot Poompanmoung បានឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមជម្រើសជាតិថៃបានដាក់សំណើរទៅក្រុមជម្រើសជាតិអូស្រ្តាលី ថាតើអាចលើកការប្រកួតបានដែលឬទេ? ឬក៏អាចប្រកួតនៅទឹកដីកណ្តាលបានដែរឬយ៉ាងណា? ប៉ុន្តែក្រុមភ្ញៀវបានបដិសេធនឹងសំណើរមួយនេះ។

thailand-0-2-japan-wcq-2018-asia-gr-b_1be3tgb1g394r10ic9nmnb737u

ដូច្នេះ ទើបការប្រកួតនឹងត្រូវធ្វើឡើងនៅទីក្រុងបាងកកដដែល ពោលគឺធ្វើឡើងបន្ទាប់ពីការកាន់ទុក្ខរយៈពេល ៣០ ថ្ងៃបានបញ្ចប់ ហើយសមាគមបាល់ទាត់នឹងនឹងថ្លឹងថ្លែងមើលបន្ថែមទៀតថា តើអនុញ្ញាតិឲ្យមានអ្នកគាំទ្រចូលទស្សនាឬយ៉ាងណា។ យ៉ាងណាក៏ដោយ តាមការគ្រោងទុក ប្រសិនជាអ្នកគាំទ្រត្រូវបានអនុញ្ញាតិឲ្យចូលរួមទស្សនាពួកគេនឹងត្រូវហាមឃាត់នៅទង្វើរមួយចំនួនដូចជាការស្រែកហ៊ោ ឬក៏ត្រូវស្លៀកសំលៀកបំពាក់ពណ៌ខ្មៅក្នុងរយៈពេលដ៏ក្រៀមក្រំនេះ។

20161006-11_8453

សូមបញ្ជាក់ថា នាពេលនេះក្រុមជម្រើសជាតិអូស្រ្តាលីកំពុងឈនៅលេខ២ ក្នុងពូល B ស្របពេលដែលក្រុមជម្រើសជាតិថៃ កំពុងស្វែងរកជ័យជម្នះបន្ទាប់ពីបានចាញ់ ៤ ប្រកួតកន្លងមក៕

 

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ AseanFootball

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត