ល្បីទៀតហើយ! ក្រុមកីឡាករសីប៉ាក់តាក្រកម្ពុជាឈ្នះបានមេដាយប្រាក់ពិភពលោក ១ ព្រឹកមិញ!

នូ មករា October 19, 2016


ថៃ៖ ក្រុមកីឡាករសីប៉ាក់តាក្រជម្រើសជាតិកម្ពុជាដែលបានចាកចេញពីមាតុភូមិតាំងតែពីរាត្រីថ្ងៃទី១៤ ខែតុលា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 31st King’s Cup Sepaktakraw World Championship នៅប្រទេសថៃនោះ បាននាំមកនូវមោទកភាពជាថ្មីម្តងទៀតជូនជាតិកម្ពុជា បន្ទាប់ពីពួកគេបានទទួលមេដាយប្រាក់កម្រិត B ពិភពលោកកាលពីព្រឹកមិញក្រោយប្រកួតចាញ់ក្រុមអុីរ៉ង់ក្នុងលទ្ធផល ២សិតទល់នឹង ១ រួចមក។

14671161_1840858886146406_6516765950897946873_n

នៅក្នុងការប្រកួតនេះ ក្រុមកម្ពុជាបានចាញ់ក្រុមអ៊ីរ៉ង់ក្នុងលទ្ធផល ១៥-២១ នៅសិតទី១ ប៉ុន្តែបានយកឈ្នះអ៊ីរ៉ង់ ២១-១៩ វិញនៅក្នុងសិតទី២ មុននឹងចាញ់ ១៥-២១ ម្តងទៀតនៅសិតទី៣  ។ សូមបញ្ជាក់ថា កម្មវិធី The 31st King’s Cup Sepaktakraw World Championship នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ដោយមានការចូលរួមពីក្រុមនានាមកពីប្រទេសចំនួន ៣៤ ជុំវិញពិភពលោក ហើយក្រុមតំណាងប្រទេសនីមួយៗត្រូវចូលរួមប្រកួតប្រជែងលើវិញ្ញាសាជាច្រើនស្របទៅតាមការរៀបចំរបស់សហព័ន្ធសីប៉ាក់តាក្រពិភពលោក (ISTAF) ដោយមានបែងចែកជាពីរកម្រិតគឺ A និង B ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត