អតីតប្រធានសមាគមបាល់ទាត់ថៃជាប់ពិន័យ ៥ ឆ្នាំ និងបង់ប្រាក់ ១មុឺនដុល្លារដោយសារអំពើពុករលួយ

នូ មករា October 19, 2016


ថៃ៖ អង្គភាពប្រឆាំងអំពើពុករលួយរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA’s anti-corruption court) បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃអង្គារម្សិលមិញ ដោយបានដាក់ចេញនូវទណ្ឌកម្មចំពោះលោក Worawi Makudi ដោយបានហាមឃាត់មិនឱ្យអតីតប្រធានសមាគមបាល់ទាត់នៃប្រទេសថៃ (Football Association of Thailand -FAT) រូបនេះធ្វើសកម្មភាពទាំងឡាយពាក់ព័ន្ធទៅនឹងវិស័យកីឡាបាល់ទាត់ក្នុងរយៈពេល ៥ឆ្នាំ ព្រមទាំងតម្រូវឱ្យលោកបង់ប្រាក់ពិន័យចំនួន 10,000 ហ្វ្រង់ស្វីស (ប្រមាណជា 10,000 ដុល្លារអាម៉េរិគ) ថែមទៀតផង។

BANGKOK, THAILAND - OCTOBER 31: Worawi Makudi, President of The Football Association of Thailand (FAT) speaks to the press during the opening press conference to the FIFA Futsal World Cup Thailand 2012 at St. Regis Hotel on October 31, 2012 in Bangkok, Thailand. (Photo by Ian Walton - FIFA/FIFA via Getty Images)

សូមបញ្ជាក់ថា Worawi Makudi ជាបុគ្គលមួយរូបដែលមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យបាល់ទាត់នៅក្នុងប្រទេសថៃបន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ថៃពីឆ្នាំ២០០៧ ដល់ ២០១៥ និងធ្លាប់បំពេញតួនាទីជាសមាជិក FIFA Council តាំងតែពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០១៥ ជាឆ្នាំដែលលោកត្រូវបានរុំរឹតដោយរឿងអាស្រូវបន្តកន្ទុយគ្នានោះ។ គេនៅចាំបានថា កាលពីឆ្នាំ២០១៥ កន្លងទៅ បុរសជនជាតិថៃមូស្លីមដែលមានរហស្សនាមថា Bung Yee រូបនេះធ្លាប់ត្រូវបានគណៈកម្មាធិការក្រមសីលធម៌របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA Ethics Committee) ព្យួរមិនឱ្យបំពេញការងារក្នុងវិស័យបាល់ទាត់រយៈពេល ៩០ ថ្ងៃម្តងរួចមកហើយ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺនៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ លោកក៏ត្រូវបានគណៈកម្មាធិការវិន័យរបស់ FIFA (FIFA Disciplinary Committee) សម្រេចបន្ថែមរយៈពេលទណ្ឌកម្មរហូតដល់ ៣ ខែទៀតបន្ទាប់ពីពិនិត្យឃើញថាលោកបានបំពានទៅនឹងការដាក់ពិន័យលើកមុននោះ។download

ដោយឡែកសម្រាប់សេចក្តីសម្រេចលើកនេះ លោក Worawi Makudi ត្រូវបានរកឃើញថា បានប្រព្រឹត្តកំហុសពាក់ព័ន្ធទៅនឹងការបន្លំ និង ការក្លែងឯកសារ ក្នុងអំឡុងពេលដែលលោកឈរឈ្មោះជាប្រធានសហព័ន្ធម្តងទៀតកាលពីឆ្នាំ២០១៥ រួមជាមួយនឹងបទល្មើសក្នុងការមិនចូលរួមសហការក្នុងដំណើរការសើុបអង្កេតផងដែរ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត