AFC U-19 Championship: វៀតណាម មានសង្ឃឹមឡើងវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីស្មើ អារ៉ាប់រួម រួចមក

នូ មករា October 19, 2016


បារ៉ែន៖ ក្រុម U-19 ជម្រើសជាតិវៀតណាមបានបង្កើននូវក្តីសង្ឃឹមបន្ថែមទៀតនៅក្នុងការឈានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ AFC U-19 Championship Bahrain 2016 បន្ទាប់ពីបានទទួលលទ្ធផល ១-១ នៅក្នុងជំនួបជាមួយក្រុមអារ៉ាប់រួមអេមីរ៉េត (United Arab Emirates) កាលពីថ្ងៃទី១៧ ខែតុលា រួចមក។ ឆ្លងកាត់ការប្រកួតទាំង ២លើក ក្រុមវៀតណាមកំពុងតែមាន ៤ពិន្ទុនៅក្នុងដៃដោយធ្លាប់ឈ្នះមួយ និងស្មើមួយប្រកួត ពោលគឺឈ្នះក្រុមកូរ៉េខាងជើង និង ស្មើក្រុមអារ៉ាប់រួម ។ vie_uae_2

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតលើកទី២ នេះ ក្រុមជម្រើសជាតិវៀតណាមត្រូវបាត់បង់កីឡាករម្នាក់បន្ទាប់ពីទទួលបានកាតក្រហម ជាហេតុធ្វើឱ្យពួកគេនៅសល់គ្នាត្រឹមតែ ១០ នាក់ប៉ុណ្ណោះនៅលើទីលាន។ លោក Hoang Anh Tuan គ្រូបង្វឹកក្រុមវៀតណាមបានលើកឡើងថា ការប្រកួតលើកនេះមិនសូវជាល្អប៉ុន្មានឡើយសម្រាប់ក្រុមរបស់លោក ហើយមានបញ្ហាជាច្រើនបានកើតឡើង ប៉ុន្តែអ្វីដែលលោកកំពុងតែផ្តោតទៅលើនោះគឺការប្រកួតបន្ទាប់ជាមួយក្រុមអុីរ៉ាក់ ហើយលោកបានតាំងចិត្តថានឹងព្យាយាមដើម្បីដណ្តើមពិន្ទុពីការប្រកួតនេះ។

vie_uae

សូមបញ្ជាក់ថា ក្រុម U-19 ជម្រើសជាតិថៃ និងវៀតណាម គឺជាក្រុមតែ ២ គត់នៅក្នុងតំបន់អាស៊ានដែលទទួលបានសិទ្ធិចូលរួមក្នុងការប្រកួតដណ្តើមពានរង្វាន់ AFC U-19 Championship Bahrain 2016 ដែលជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនៅក្នុងតំបន់អាសុីសម្រាប់ក្របខណ្ឌយុវជនអាយុក្រោម ១៩ ឆ្នាំ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត