UEFA Champions League: លទ្ធផលនៃការប្រកួតពូល E ដល់ពូល H

លី រិទ្ធី October 19, 2016


ការប្រកួតសប្តាហ៍ទី ៣ ពានរង្វាន់ UEFA Champions League ពូល E ដល់ពូល H ដែលធ្វើឡើងនៅយប់មិញនេះដែលមានមានចំនួន ៨ គូរមកពី ៤ ពូលផងដែរ ដែលចាប់ពីពូល E ដល់ពូល H។

នៅក្នុងការប្រកួតកាលពីយប់មិញនេះ ក្លឹបការពារដំណែងជើងឯក Real Madrid បានយកឈ្នះលើក្លឹប Legia Warszawa ក្នុងលទ្ធផល ៥-១។ ខណៈក្លឹប Dortmund ទទួលបាន ៣ ពិន្ទុនៅក្រៅដីដោយបានយកឈ្នះលើក្លឹប Sporting Lisbon  ក្នុងលទ្ធផល⁣⁣⁣ ២-១។

រីឯការប្រកួតផ្សេងទៀតក្លឹប Tottenham បានត្រឹមស្មើគ្នាជាមួយក្លឹប Leverkusen ក្នុងលទ្ធផល ០-០។ ស្របពេលដែលក្លឹប Leicester បន្តរកបានជ័យជម្នះក្នុងការប្រកួត UEFA Champions League ក្នុងដីរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្លឹប FC Copenhagen ក្នុងលទ្ធផល ១-០។ ចំណែកឯការប្រកួតរវាងក្លឹប Lyon ជាមួយនឹងក្លឹប Juventus វិញក្រុមភ្ញៀវទទួលបានជ័យជម្នះក្នុងលទ្ធផល ១-០ ។ ខាងក្រោមជាលទ្ធផលនៃការប្រកួតពូល E ដល់ពូល H កាលពីយប់មិញនេះ៕

round-3-e-to-h

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត