កីឡាករ Marc Marquez ឈ្នះជើងឯក MotoGP ជាលើកទី ៣ ក្នុងអាជីព

លី រិទ្ធី October 19, 2016


កីឡាករ Marc Marquez ឈ្នះជើងឯក MotoGP ជាលើកទី ៣ បន្ទាប់ពីបានយកឈ្នះកម្មវិធី Japan Grand Prix កាលពីថ្ងៃអាទិត្យកន្លងទៅ។

កីឡាករសញ្ជាតិ អេស្ប៉ាញ រូបនេះប្រើប្រាស់ថេរវេលាត្រឹមតែ ៤២ នាទី ៣៤.៦១០ វិនាទី ក្នុងការប្រកួត ២៤ ជុំ ដោយធ្វើបញ្ខប់ទៅលឿនជាងកីឡាករ Andrea Dovizioso ៤.១០៤ និងកីឡាករ Maverick Vinales។

ចំណែកឯគូរប្រកួតជើងឯក MotoGP របស់កីឡាករ Marc Marquez កីឡាករ Valentino Rossi និងកីឡាករ Jorge Lorenzo សុទ្ធតែមានការប៉ះទង្គិច។

កីឡាកររបស់ក្រុម Honda កីឡាករ Marquez វ័យ ២៣ ឆ្នាំបានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេដែលឈ្នះជើងឯក MotoGP ៣ លើកពោលគឹឆ្នាំ ២០១៣ ២០១៤ និង ២០១៦។

ក្រោយឈ្នះកីឡាករ Marquez បានប្រាប់ថា៖ “នេះពិតជាការប្រកួតមួយដែកពិបាកក្នុងការផ្តោតអារម្មណ៍បន្ទាប់ពីកីឡាករ Valentino Rossi និងកីឡាករ Jorge Lorenzo មានការប៉ះទង្គិចហើយប្រកួតបន្តមិនបាន។ ប៉ុន្តែខ្ញុំរីករាយ ព្រមទាំងក្រុមខ្ញុំក៏រីករាយដែលយើងបានឈ្នះជើងឯកនៅឆ្នាំនេះ។”

គួរបញ្ជាក់ផងដែរថា ការប្រកួត MotoGP 2016 នៅសល់ បី ប្រកួតទៀតតែទោះជាយ៉ាងណាពិន្ទុរបស់កីឡាករ Marc Marquez គឺបានដាច់គេទៅហើយដូចនេះកីឡាកររូបនេះនឹងក្លាយជាជើងឯក MotoGP ជាលើកទី ៣ ក្នុងអាជីពរបស់ខ្ញុំ។ ខាងក្រោមជាតារាងពិន្ទុសរុបនៃការប្រកួត MotoGP ២០១៦៖

1. Marc Marquez (Spain) Honda 273

2. Valentino Rossi (Italy) Yamaha 196

3. Jorge Lorenzo (Spain) Yamaha 182

4. Maverick Vinales (Spain) Suzuki 165

5. Dani Pedrosa (Spain) Honda 155

screen-shot-2016-10-18-at-8-04-28-pm

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត